ខេត្តកែប៖ បន្ទាប់ពីទទួលបានទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប្រជាកសិករនៅក្នុងខេត្តកែប បាននឹងកំពុងសម្រុកភ្ជួររាស់ដីសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សារបស់ខ្លួនយ៉ាងមមាញឹក ។
បើតាមតួលេខក្រៅផ្លូវការគិតមកត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នេះ ការងារភ្ជួររាស់ដីនៅទូទាំងខេត្តកែបសម្រេចបានលើផ្ទៃដីប្រមាណ ១,៧៥០ហិកតាហើយ ក្នុងនោះព្រោះស្រូវរួចបានចំនួន ១៥០ហិកតា ៕
ដោយ៖ សីលា
...