លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ!

ចែករំលែក៖

ខេត្តកែប : អំពើរបស់អភិបាលរងខេត្តកែបរូបនេះ បានកើតឡើង នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ! នេះជាដំណឹងបឋម ដែលទទួលបាន គ្រាន់តែមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច ឬសំដីជនរងគ្រោះនៅឡើយ។

សូមបញ្ជាក់ថា, បើរឿងនេះជាការពិតមែន សង្ឃឹមថា ថ្នាក់ដឹកនាំនឹងចាត់ឲ្យស្រាវជ្រាវ ហើយឈានដល់ចំណាត់ការលើមន្រ្តីរូបនេះ ទៅតាមផ្លូវច្បាប់ !

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីលោក ភូ លិ ចំពោះរឿងរ៉ាវទាំងនេះឡើយ! ខណៈគ្មានលេខទូរស័ព្ទ ប៉ុន្តែអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” រងចាំការបកស្រាយបំភ្លឺពីលោក ភូ លិ អភិបាលរងខេត្តកែប រៀងរាល់ម៉ោងធ្វើការ ។
ពាក់ព័ន្ធក្នុងករណីនេះ តំណាងអយ្យការ អមសាលាដំបូងខេត្តកែប បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី 30 ខែធ្នូឆ្នាំ 2022 ថា, ចំពោះបញ្ហាខាងលើនេះ ខាងសមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ កំពុងតែ ដុតដៃដុតជើងធ្វើកិច្ចការនេះហើយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print