រកឃើញសញ្ញាប្រអប់ខ្មៅយន្តហោះ MS 804 របស់អេហ្ស៊ីប

ចែករំលែក៖

ក្រោយការខិតខំរបស់ក្រុមហ៊ុនបារំាងដែលបានបញ្ចូននាវាមុជទឹកទៅស្វែករកប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើររបស់អេហ្ស៊ីបដែលបានជួបគ្រោះថ្នាក់ដែនសមុទ្រមេឌីទែរ៉ាណេ ពេលនេះមានសញ្ញាហើយ។ ក្រុមហ៊ុនរុករក Alseamar កំពុងសម្តៅទៅកាន់ទីតាំងដែលផ្តល់សញ្ញាទាំង​នោះ។ ការស្រង់ប្រអប់ខ្មៅនោះនឹងត្រូវចំណាយពេលជាច្រើនថ្ងៃទៀត។

ប្រអប់ខ្មៅដែលរកឃើញនោះនឹងលាតត្រដាងពីការពិតថាយន្តហោះមានហេតុការអ្វីរងការវាយប្រហារភេរវកម្មដូចការប្រកាសរបស់ក្រុម ​IS ឬក៏ជួបគ្រោះថ្នាក់អ្វីផ្សេង។

ប្រធាន​ការិយាល័យ​ស៊ើបអង្កេតនិង​វិភាគ​របស់​បារាំង​លោក​ រ៉េមី យូទី​ បាន​អះអាង​ថា ដំណឹង​ថ្មី​នេះ​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​យ៉ាង​ស្វិតស្វាញ​រវាង​បារាំង និង​អេហ្ស៊ីប ហើយ​ថា នេះ​គ្រាន់​ជា​ជំហ៊ាន​ដំបូង​ប៉ុណ្ណោះ។ ចំណែក​ក្រសួង​អាកាសចរណ៍​ស៊ីវិល​អេហ្ស៊ីប​បាន​ប្រកាស​ឲ្យ​ដឹង​ថា គេ​ត្រូវ​រង់ចាំ​ប្រមាណ ១សប្តាហ៍​ទៀត​ទើប​អាច​ស្រង់​ប្រអប់ខ្មៅ​ទាំង​ពីរ​ឡើង​លើ​គោក​បាន។

សូម​រំលឹក​ជូន​ឡើង​វិញ​ថា យន្តហោះ​អេហ្ស៊ីប​ដែល​មាន​ជើង​ហោះហើរ​លេខ MS ៨០៤ បាន​ហោះ​ចេញ​ពី​ទីក្រុង​ប៉ារីស​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ក្នុង​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ​ស្រាប់​តែ​ធ្លាក់​ក្នុង​សមុទ្រ​ក្នុង​ថ្ងៃ​ដដែល​នា​ពេល​កំពុង​ហោះហើរ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់។ ព្រឹត្តិការណ៍​ធ្លាក់​កាលនោះបាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ទាំង ៦៦នាក់​ដែល​ស្ថិត​ក្នុង​យន្តហោះ​នោះ។

តាំង​ពី​ពេល​នោះ​មក ការ​ស៊ើបអង្កេតនិង​យុទ្ធនាការ​ស្វែង​រក​ប្រអប់​ខ្មៅ​ទាំង​ពីរ​របស់​យន្តហោះ​បាន​ចាប់​ផ្តើម​រវាង​បារាំង និង​អេហ្ស៊ីប ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ផង​ដែរ។ នាវា​បារាំង​បាន​ប្រើ​ម៉ាស៊ីន​មុជ​ទឹក​ដែល​អាច​ចាប់​បាន​សញ្ញា​ផ្តល់​ដោយ​ប្រអប់​ខ្មៅ​ក្នុង​ជម្រៅ​ទឹក​ពី ៤,០០០ ទៅ ៥,០០០ម៉ែត្រ។

គួរ​បញ្ជាក់​ថា ដូច​ជា​នៅ​ក្នុង​គ្រោះថ្នាក់​យន្តហោះ​ផ្សេង​ដែរ ប្រអប់​ខ្មៅ​ទាំង​ពីរ​ដែល​បំពាក់​នៅ​ក្នុង​យន្តហោះ គឺ​ជា​សាក្សី​សំខាន់​ណាស់​សម្រាប់​ក្រុម​អ្នក​ស៊ើបអង្កេត​ដើម្បី​ស្វែង​យល់​ការ​ពិត និង​មូលហេតុ​នៃ​គ្រោះថ្នាក់។ គឺ​ប្រអប់ខ្មៅ​ទាំង​ពីរ​នោះ​ហើយ​ដែល​ជា​ថត​កិច្ចសន្ទនា​រវាង​អ្នកបើកបរ និង​ថត​រាល់​ដំណើរការ​របស់​ម៉ាស៊ីន​តាំង​ពី​ពេល​ឡើង ពេល​ហោះ និង​ពេល​ចុះ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print