ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ ទី(៥)

ចែករំលែក៖

ភ្នំពេញ ៖ ទី(៥) ចិននិងកម្ពុជាបានរៀបចំពិធីរំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេច”ព្រះបរមរតនកោដ្ឋ”

 ឆ្នាំ២០២២ គឺជាខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេច”ព្រះបរមរតនកោដ្ឋ” ចិននិងកម្ពុជាបានរៀបចំកម្មវិធីរំឭកជាបន្តបន្ទាប់យ៉ាងអធិកអធម។ នាថ្ងៃទី១៥ខែកញ្ញា លោក Wang Qishan អនុប្រធានាធិបតីចិន អញ្ជើញចូលរួមពិធីបដិសណា្ឋរកិច្ចរំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេច”ព្រះបរមរតនកោដ្ឋ”ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំង។ លោកមានប្រសាសន៍ថា សម្ដេច”ព្រះបរមរតនកោដ្ឋ”គឺជា”បិតាឯករាជ្យ”ដែលទទួលបានការគោរពស្រឡាញ់បំផុតពីប្រជាជនកម្ពុជា និងជាមិត្តភក្តិដ៏មហិមាជាទីគោរពបំផុតរបស់ប្រជាជនចិន។ ព្រះករុណាព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រីព្រះអង្គទាំងទ្វេបានបន្តព្រះរាជបណ្ដាំមរតករបស់សម្ដេច”ព្រះបរមរតនកោដ្ឋ” បានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងការផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ក្រោមបរិបទថ្មី ភាគីចិនរីករាយសហការជាមួយកម្ពុជា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោរពតាមមាគ៌ានៃថ្នាក់ដឹកនាំជំនាន់មុន កសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាឱ្យកាន់តែរឹងមាំនិងមិនអាចបំបែកបាន។ ក្នុងថ្ងៃដដែល សមាគមមិត្តភាពប្រជាជនចិនជាមួយបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានរៀបចំរួមគ្នានូវសិក្ខាសាលារំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេច“ព្រះបរមរតនកោដ្ឋ”នៅសណ្ឋាគាររដ្ឋDiaoyutai។

នាថ្ងៃទី២៨ខែកញ្ញា ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធីរំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេច“ព្រះបរមរតនកោដ្ឋ”។ នាថ្ងៃទី៣១ខែតុលា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន និងលោកជំទាវ Gu Xiaojun បានតបតាមការអញ្ជើញចូលរួមព្រះរាជកម្មវិធី«១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ»នៅរាជធានីភ្នំពេញ ហើយឯកឧត្តមនិងលោកជំទាវបានបកស្រាយបទចម្រៀងរួមគ្នាដែលមានចំណងជើងថា«ស្រណោះស្រុកចិន»ដែលជាព្រះរាជនិពន្ធរបស់សម្ដេច“ព្រះបរមរតនកោដ្ឋ”៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print