លោកស្នងការនគរបាលខេត្ត​ព្រះសីហនុ​ ដាក់កម្លាំងចេញល្បាតចល័តឈរជើងតាមគោលដៅសំខាន់ៗ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ ២០២៣

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បី​ការពារ​ សន្ដិសុខ​ សុខ​សុវត្ថិ​ភាព​ និងសណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​ ដែល​នាំ​គ្នា​មកកម្សាន្តនៅខេត្តព្រះសីហនុ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានចាត់ឱ្យ​កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ចេញល្បាតចល័តឈរជើងតាមគោលដៅសំខាន់ៗ និងសម្រួលចរាចរណ៍ផងដែរ។

សូមជម្រាបជូនថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជារៀង​រាល់​យប់​តែងតែ​ចាត់ឱ្យលោកវរសេនីយ៍ឯក ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

...

ជាមួយគ្នានោះ​ កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print