នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​២៩​នាក់​ ពាក់ព័ន្ធ​ករណី​ផ្តល់​ទីតាំង​ និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ជនសង្ស័យ​ប្រុស​-​ស្រី​ ចំនួន​២៩​នាក់​ ត្រូវ​បាន​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​អនុវត្ត​តាម​នីតិវិធី​ នៅ​ថ្ងៃ​ទី​៣១​ ខែ​ ធ្នូ​ ឆ្នាំ​២០២២​នេះ ពាក់ព័ន្ធ​ក្នុង​ករណី​ផ្តល់​ទីតាំង​និង​ប្រើប្រាស់​គ្រឿងញៀន​ បន្ទាប់​ពី​បង្ក្រាប​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ហាង​លក់​គុយទាវ​និង​មាន​ហ្គេ​ម​បាញ់​ត្រី​ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​  ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ដោយ​លោក​ លឹ​ម​ ប៊ុ​ន​សុ​ភ័​ក្រ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​ឧត្តមសេនីយ៍ត្រី​ ធិ​ន​ ស៊ិ​ន​ដេ​ត​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ដឹកនាំ​កម្លាំង​ ចូលរួម​សហការ​ដោយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ចុះ​បង្ក្រាប​ទីតាំង​ផ្តល់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ នៅ​ហាង​លក់​គុយទាវ​និង​មាន​ហ្គេ​ម​បាញ់​ត្រី​ទល់មុខ​ផ្សារ​អគារ​ថ្មី​ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៩​នាក់​ ក្នុង​នោះ​ ស្រី​០២​នាក់​ រួម​ទាំង​ដកហូត​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​៧.៣៤​ក្រាម​,​ -​សំបក​ថង់​ប្លា​ស្ទិ​ក​ -​ឧបករណ៍​ជក់​មួយ​ចំនួន​,​ ទូរស័ព្ទ​ដៃ​ចំនួន​១៣​គ្រឿង​ ។​

​លោកស្នងការ​រង​ បាន​បញ្ជាក់​ថា​ ផ្អែក​តាម​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ចម្លើយ​សារភាព​របស់​ឈ្មោះ​ តា​វ​ បញ្ញា​រង្គ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជា​ម្ចាស់​ហាង​គុយទាវ​នោះ​ គឺជា​អ្នក​ផ្តល់​ទីតាំង​ ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ៕​ ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print