ប៉ៃលិន÷នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២៣នេះ លោក អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប៉ៃលិន និងលោក ស្រី អភិបាលខេត្តប៉ៃលិននិងមានការអញ្ជើញចូលរួមពីលោកអ្នកតំណាងរាស្ត្រ លោកប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បានជួបសំណេះសំណាលន៨ងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៣ភូមិគឺ ទី១.ភូមិបឹងអូរជាង ភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋផងដែរ ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។
ក្នុងពិធីនេះផងដែរ ឯកឧត្តម និងលោកស្រី អភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋទាំង៨៩០គ្រួសារ រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ ខោអាវ និងថវិកាមួយចំនួន ។ដោយ,ស សារ៉េត