សម្ដេចតេជោ ហ៊ុន សែន ​ថ្លែងប្រសាសន៍សំខាន់ៗក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​​ទន្លេមេគង្គ​ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គ​រដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បាន​អញ្ជើញ​ជា​សហអធិបតី​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។

ក្នុង​ឱកាស​នោះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តក្រចេះ ដែលបាន​បោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយ​សម្តេចសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋខេត្តក្រចេះ នឹងបន្តបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់។

– សម្តេចតេជោ បានថ្លែងពីភាពរីកចម្រើន នៃហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់(ផ្លូវ, ស្ពាន) ធ្វើឱ្យតំបន់នានាកាន់តែខិតជិតគ្នា ដែលការខិតជិតគ្នានេះ ដោយសារស្ពានឆ្លងស្រួល ផ្លូវធ្វើដំណើលឿន និងចំណេញពេលវេលា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លងទន្លេដោយទូក-ដ គឺមានហានិភ័យខ្ពស់ណាស់ ជាពិសេសទូក-ដតូចៗ ដែលនៅខេត្តក្រចេះនេះ ក៏ធ្លាប់មានករណីលិចទូក-ដចម្លង បណ្តាលឱ្យមានមនុស្សស្លាប់ផងដែរ កាលពីឆ្នាំ២០១១។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាលចិន បានប្រកាសបើកប្រទេសឡើងវិញ​បន្ទាប់​ធូរ​ស្បើយ​ពីជំងឺកូវីដ-១៩ ហើយទេសចរចិននឹងធ្វើដំណើរចេញក្រៅប្រទេស ដែលកម្ពុជា ជា​ទិស​ដៅ​ដ៏​ល្អមួយ សម្រាប់ទេស​ចរចិន ហើយកម្ពុជាសូមស្វាគមន៍ជានិច្ច។

– សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ការដ្ឋាន​ស្ថាបនា​ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ និងប្រជាពលរដ្ឋធ្វើ​ដំណើរ​ពេល​ការដ្ឋានបានចាប់ផ្តើម ដែលនឹងមានផលប៉ះពាល់ខ្លះជៀសមិនរួច តែនៅពេលរួចរាល់ផ្លូវ និង​ស្ពាននេះ នឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរដល់សិស្សានុសិស្ស ដែលនៅថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣​នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ចាប់​ពី​កម្រិតមតេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យទូទាំងប្រទេស។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលខេត្តក្រចេះ និងខេត្តតភ្ជាប់ពាក់ព័ន្ធ សូម​គិត​គូរ​អភិរក្ស​សត្វ​ផ្សោត ដោយមិនរង់ចាំតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ សម្តេច​តេជោ សម្រេចឱ្យបង្កើតតំបន់ស្នូលមួយដើម្បីការពារសត្វផ្សោយជាអចិន្ត្រៃយ៍។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ច ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំ ដែលកត្តាទាំងនេះ បាន​មក​ពី​សុខសន្តិភាព និងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដ៏ល្អ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ។ មកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយ។

-សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា សមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ។​ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២៣នេះ គឺជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចក៏កំពុងរកឥណទាន ដើម្បីសាងសង់ផ្លូវមួយខ្សែត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ។​ ខណៈសម្តេច​ កំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធ។​

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេសបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោយពេលស្ពានត្រូវបានដាក់ឱ្យប្រើប្រាស់ ការលំបាករបស់ប្រជាពលរដ្ឋត្រូវកាត់បន្ថយ។ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។

-សម្តេចតេជោ ហ៊ុន សែន រំពឹងថា សម្តេចបានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន នឹងសម្រេចលើកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត រួមមានផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងបាវិតជាដើម។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះ ជាខេត្តមួយត្រូវប៉ាន់សម្រាប់ឆ្នាំថ្មី លើហេដ្ឋារចនាសម្ព័ន្ធ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវក្នុងខេត្តក្រចេះប្រមាណ ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ, ផ្លូវលេខ ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ, ផ្លូវលេខ២៧៧ ពីសណ្តាន់ ទៅសង្គម, និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្របក្សប្រជាជន គឺគាំទ្រដល់ដំណើរសន្តិភាព។​ សម្តេចតេជោ គូសបញ្ជាក់ថា ក្រុមប្រឆាំងមិនមែនជាដៃគូបក្សប្រជាជន ហើយក៏គ្មានឱកាសដឹកនាំរាជរដ្ឋាភិបាលនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានឹងទទួលបានអ្នកទេសចរចិន ២លាននាក់ឡើងវិញ ក្រោយពេលចិនបើកឱ្យពលរដ្ឋចេញក្រៅប្រទេស។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រឹងប្រែងលើការងារសាងសង់ ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ​។ សម្តេចតេជោ ក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់កើតចេញពីគម្រោងសាងសង់នានា។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរជាមួយគ្រូ និងសិស្ស ដែលចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃនេះ។​ សម្តេច រំពឹងថា គ្រូ និងសិស្ស នឹងមានសុវត្ថិភាពពីជំងឺកូវីដ១៩។

-សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃការអភិរក្សសត្វផ្សោត។

-សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជា កំពុងរីករាយនឹងកំណើតសេដ្ឋកិច្ចជាង ៥ភាគរយនៅឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ ចំណូលគយ ២៦៩០លានដុល្លារ (ស្មើ១០៤,៩៤%) និងពន្ធដារ ៣៤៥៥លានដុល្លារ (ស្មើ១២២,៥២%) ដែលសរុបចំណូលមានចំនួន ៦១៤៥លានដុល្លារ។

...

-សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។​ សម្តេចតេជោ ថ្លែងថា សន្តិភាព បានធ្វើឱ្យពលរដ្ឋដើរលេងកម្សាន្តឆ្លងឆ្នាំយ៉ាងរីករាយ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យរួមគ្នាការពារសន្តិភាព ព្រោះនៅមានជនប៉ុនប៉ងបំផ្លាញ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print