ថ្មីទៀតហើយ ! ចេតិយបុរាណ មានអាយុកាលជា១០០ឆ្នាំ ក្នុងវត្តបទុមវតី ត្រូវបានគេវាយស្ទើរបាត់រូបរាងដើម

ចែករំលែក៖

ភ្នំពេញ : បើកទំព័រសករាជថ្មី ឆ្នាំ២០២៣ ភ្លាមពុទ្ធោអើយ មានរឿងរ៉ាវថ្មីទៀតហើយ ! ចេតិយបុរាណ មានអាយុកាលជា១០០ឆ្នាំ ក្នុងវត្តបទុមវតី ត្រូវបានគេវាយស្ទើរបាត់រូបរាងដើម តើនរណាជាអ្នកទទួលខុសត្រូវ ? ។ បើយោងតាមផេក facebook មួយដែលមានឈ្មោះថា ,  ( មរតកកម្ពុជា ) បានសរសេរថា, កំហុសភិក្ខុសង្ឃទេ ចេតិយបុរាណ​មួយ ក្នុងវត្តបទុមវតី ត្រូវ​បានវាយបំបែក ដោយសារការយល់ «​ច្រឡំ»,…។ facebook ដដែលបានលើកឡើងថា, (អត់ដឹងអីផង)? ក្នុងនោះថែមទាំង បរិយាយរបៀបចំអក និងសោកស្តាយ ជាគំនិតអភិរក្សនិយម ស្រឡាញ់សម្បត្តិវប្បធម៌ជាតិ ក៏បានសរសេរ  Surprise ធ្ងន់ៗថា,  (ហេប ភី ញូ យារ ០១.០១.២០២៣)!  អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្ត ឲ្យទៅមើលការតុបតែង​រចនាវិចិត្រ​ចេតិយមានបិទ «ផ្កាចាន» នៅសល់​ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។ កន្លែងដែលនៅជិតជាងគេគឺ ចេតិយក្នុងវត្តបទុមវតី ក្នុងព.ស.២៤៤៣, ម.ស.១៨២២ (គ.ស.១៩០០) 📝 ឥឡូវនិស្សិតមិនទាន់បានមើលផង វិនាសអន្តធានទៅហើយ​ ប្អូនៗអ្ហើយ! 😵‍💫 អនិច្ចា វដ្តសង្ខារា… (និស្សិតដែលសរសេរនិក្ខេបបទថ្នាក់អនុបណ្ឌិតជាមួយសាលានៅប្រទេស​បារាំង អំពីចេតិយបិទផ្កាចាននៅស្រុកខ្មែរ​ មិនទាន់បានចប់សព្វគ្រប់ ដើម្បីតម្កល់ទុកជាឯកសារផង ក៏ទទួលអនិច្ចកម្មទៅហើយដែរ) 😞 Cr: Preap Chanmara ។

 បើតាមសារព័ត៌មានក្នុងស្រុក១ បានដកស្រង់ សម្ដេច​ព្រះ​ពុទ្ធជ័យមុនី​ ឃឹម​ សន​ ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក បាន​មាន​បន្ទូល​ថា​ ដំបូង​ឡើយ​ព្រះ​សង្ឃ​ដែល​ជា​គណៈ​គ្រប់​គ្រង​វត្ត​ បាន​ប្រាប់​​ភិក្ខុ​សង្ឃ​មួយព្រះ​អង្គ​ ឱ្យ​ដឹក​នាំ​ជាង​ទៅ​ជួស​ជុល​ និង​រៀប​ចំ​ឥដ្ឋ​កន្សែង​ នៅ​ទីតាំង​ជាប់​ចេតិយ​បុរាណ​នោះឱ្យ​បាន​ស្អាត ប៉ុន្តែ​ភិក្ខុ​សង្ឃ​ដែល​ដឹក​នាំ​ការ​ជួស​ជុល​នោះ ស្ដាប់​មិន​ច្បាស់​ បែរ​ជា​ប្រាប់​ជាង​ឱ្យ​វាយ​ចេតិយ​បុរាណ​ទៅ​វិញ​។

 

«លោក(ព្រះសង្ឃ) ចាត់​ចែង​ឱ្យ​រៀប​ចំ​ឥដ្ឋ​កន្សែង​ខាង​ក្រោម​ ប៉ុន្តែ​គាត់(ភិក្ខុសង្ឃ)​បែ​រ​ជា​ច្រឡំ​ទៅ​រុះ​ចេតិយ​ចាស់​។ គាត់​ស្មាន​តែ​លោកឱ្យ​រុះ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ឱ្យ​រុះ​​ផង​ហ្នឹង​ គ្មាន​អ្នក​ណា​ឱ្យ​ប៉ះ​ពាល់​ផង​ហ្នឹង​។ មាន​ភិក្ខុ​មួយ​អង្គ​នៅ​ទី​នោះ ដឹក​នាំ​ប្រាប់​ឱ្យ​វ៉ៃ ទើប​បាន​ជា​ជាង​ហ៊ាន​វ៉ៃ»។ នេះ​ជា​ការ​អះអាង​របស់​ព្រះ​អង្គ ឃឹម សន​ នៅ​ថ្ងៃ​ទី​២​ខែ​មករា ឆ្នាំ​២០២៣​នេះ ។ បន្ទាប់ពី សម្ដេច​ព្រះ​ពុទ្ធជ័យមុនី​ ឃឹម​ សន​ ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក បាន​មាន​បន្ទូល បែបនេះប្រាប់សារព័ត៌មាន គេក៏ពុំដឹងថា, ចំណាត់ការបន្ត ខាងជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវធ្វើកិច្ចការនេះ ដោយរបៀបណាទៀត ? ប៉ុន្តែប្រភពខ្លះបានបញ្ជាក់ថា, មន្ត្រីខាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានមកហាមឃាត់ ទើបចេតិយបុរាណដែលមាន អាយុកាល ជាង១០០ឆ្នាំ នៅសល់បានត្រឹមហ្នឹង ៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print