ខេត្តព្រះសីហនុ៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី០៣ ខែមករា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការរដ្ឋាននរគបាលស្រុកព្រៃនប់ កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលតានៃ ឃាត់ខ្លួនជន សង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីរសៀលថ្ងៃទី០២ ខែមករាម្សិលមិញ។
សង្ស័យឈ្មោះ ឡេង សុខពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចភ្នំខៀវ សង្កាត់លេខ២ ក្រុង/ខេត្ត ព្រះសីហនុ។
សមត្ថកិច្ចបានដកហូតវត្ថុតាងៈ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1 IW-6237 ផលិតឆ្នាំ២០២១។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផែនព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ។
ពាក្យចាស់ពោលថារពឹសដៃផ្ទៃឆ្អែតគេស្គាល់ទៅលើមនុស្សដែលឧស្សាហ៍តែសម្រាប់ជនសង្ស័យខាងលើរពឹសដៃដែតែមកជាប់ខ្នោះដោយសារតែលួចរបស់គេ៕ដោយ៖អរុណរះ