លោកតាអាយុ៨៥ឆ្នាំវង្វេងស្មារតីដើរធ្លាក់ទឹកស្រះលង់ស្លាប់ទាំងព្រឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ មានករណីមនុស្សចាស់ជរាអាយុ៨៥ឆ្នាំម្នាក់​បានដើរធ្លាក់ក្នុងទឹកស្រះលង់ស្លាប់ទាំងព្រឹកស្ថិតនៅត្រង់ចំណុចក្បែរផ្ទះប្រហែល ១០ម៉ែត្រស្ថិតក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ អែម វាំង ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅកន្លែងកើតហេតុ (មូលហេតុចាស់ជរាវង្វែងស្មារតី ) សពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ដូចនេះសូមបងប្អូនដែលស្រះទឹកស្ទឹងបឹងបួរនៅក្បែរផ្ទះ បើមានកូនតូចឬឪពុកម្តាយចាស់ជរាគួរតែមានការប្រុងប្រយ័ត្នមុននឹងចេញដំណើរទៅទីឆ្ងាយជិត ការពារប្រសើជាងព្យាបាល៕

1 (1)

1 (2)

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print