ខឹងប្រេីក្មេងទៅទិញថ្នាំញៀនមិនបាន ដកកាំភ្លើងបាញ់២ គ្រាប់របួសក្មេងប្រុសស្រី៦ នាក់

ចែករំលែក៖

ភ្នំពេញ: ក្មេងប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់ស្រាលដោយគ្រាប់កាំភ្លេីងបន្ទាប់ពីជនសង្ស័យពីរនាក់ ដកាំភ្លេីងបាញ់២គ្រាប់ព្រោះខឹងប្រេីក្មេងប្រុសម្នាក់ឲ្យតែទិញថ្នាំញៀនឲ្យខ្លួន តែទិញមិនបាន។

ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានជនសង្ស័យជាខ្មាញ់កាំភ្លើងពីរនាក់ បានបាញ់១គ្រាប់បណ្តាលឲ្យត្រូវក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ ចំជើងម្ខាងចំភ្លៅបៀមក្បាលគ្រាប់ជាប់ ខណៈនោះជនរងគ្រោះក៏បានដើរមកផ្ទះដោយមិនបានប្រាប់ឪពុកម្ដាយនិងបងប្អូននោះទេ ដោយទៅសម្ងំឆ្កឹះក្បាលគ្រាប់ដែលជាប់នៅនឹងភ្លៅដោយខ្លួនឯង ពេលនោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញក៏បានធ្វើការសួរនាំ ស្រាប់តែជនរងគ្រោះបានប្រាប់មានជនមិនស្គាល់មុខដែរជាខ្មាន់កាំភ្លើងពីរនាក់បាញ់ប្រហាមកលើរូបគាត់ ដោយមិនប្រាប់ពីមូលហេតុបន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅចំណុចទីតាំងកើតហេតុខាងលើផងដែរ។

បើតាមសម្ដី ស្ត្រីម្នាក់ដែលត្រូវជាម្ដាយក្មេងប្រុសដែរមានអាយុ១៨ម្នាក់បានប្រាប់ឲ្យដឹងថា ក្រោយមកជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់នោះបានធ្វើដំណើរដោយថ្មើជើង បានមកប្រើកូនប្រុសគាត់ ឲ្យទៅទិញថ្នាំញៀនឲ្យពួកគេ តែកូនគាត់មិនព្រមទៅ ខណ:នោះ ជនសង្ស័យជាខ្មាន់កាំភ្លើងខឹងបានវាយទៅលើកូនប្រុសរបស់គាត់ ដោយកូនប្រុសរបស់គាត់បានវាយតប តទៅលើជនសង្ស័យជាខ្មាន់កាំភ្លើងវិញដោយជនសង្ស័យខឹង បានដកកាំភ្លើងបាញ់ជុចដី១ គ្រាប់បណ្ដាលឲ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុសស្រី ៥ នាក់ទៀតរងរបួសធ្ងន់ស្រាល។ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ ភ្លាមៗពេលនោះប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់បានមកដល់ប៉ុស្តិ៍នគរបាលដែរ ស្របពេលដែលបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នបានចុះមកដល់ដែរ ស្រាប់តែសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានថាជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់ដែរសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលនោះឃើញតែសមត្ថកិច្ចសួរនាំម្នាក់ ចំណែកម្នាក់ទៀត មិនឃើញនៅក្នុងប៉ុស្តិ៍នគរបាល ធ្វើឲ្យសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើននាក់កំពុងតែមានការងឿងឆ្ងល់? អ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ ប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះជាច្រើននាក់កំពុងផ្អើលឈូឆនៅប៉ុស្តិ៍នគរបាល ស្រាប់តែឃើញបុរសមួយក្រុមកំពុងនាំគ្នាលេងល្បែងស៊ីសងបៀរ ធ្វើព្រងើយនៅក្នុងសាលាសង្កាត់គោករការ ខណៈប៉ុស្តិ៍នគរបាល និងសាលាសង្កាត់នៅជាប់គ្នា។

បច្ចុប្បន្នជនសង្ស័យជាខ្មាន់កាំភ្លើងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំនិងចាត់ការទៅតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print