បិសាចក្រហម Man Utd បន្តធ្វើបានល្អ ខណៈ Arsenal បានត្រឹមស្មើក្នុងទឹកដី

ចែករំលែក៖

ខ្សែការពារ Luke Shaw របស់ក្រុមបិសាចក្រហម Manchester United និយាយថាជំនឿ និងទំនុកចិត្តបានត្រលប់មកវិញនៅ Old Trafford បន្ទាប់ពីពួកគេបានបន្តការឈ្នះក្នុងការប្រកួតទាំងអស់ដល់ទៅ៦ប្រកួតជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមភ្ញៀវ Bournemouth ក្នុងលទ្ធផល ៣ទល់០ នៅក្របខ័ណ្ឌ Premier League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មករានេះ។

ខ្សែបម្រើ Casemiro បានស៊ុតបាល់បញ្ចូលទីនាំមុខមុនគេពីការបញ្ជូនរបស់ Christian Eriksen ជាមួយនឹងការទាត់បាល់បញ្ចូលទីយ៉ាងស្អាតនៅនាទីទី២៣ ដើម្បីធ្វើឲ្យក្រុមរបស់លោក Erik ten Hag នាំមុខនៅពាក់កណ្តាលតង់ទីមួយ។

 ក្រុម Man Utd បាននាំមុខ២គ្រាប់បន្ថែមទៀតក្នុងរយៈពេល៤នាទីក្នុងវគ្គទី២ ខណៈដែល Shaw ដែលលេងក្នុងតួនាទីខ្សែការពារឆ្វេងបានវាយបកស៊ុតបញ្ចូលយ៉ាងល្អនៅនាទីទី៤៩ពីការបញ្ជូនបាល់របស់ Garnacho បន្ទាប់មក Marcus Rashford បានស៊ុតបញ្ចូលទីដោយស៊ុតចូលសំណាញ់នៅនាទីទី៨៦ បន្ទាប់ពី Bruno Fernandes ជាអ្នក Assist ឲ្យដើម្បីរកគ្រាប់បាល់ក្នុងការប្រកួតលីកនៅ Old Trafford ចំនួន៣ប្រកួតជាប់ៗគ្នាជាលើកដំបូង។

 ខ្សែការពារ Luke Shaw បាននិយាយថាការបោះជំហានដែលយើងកំពុងធ្វើគឺដើរក្នុងទិសដៅត្រឹមត្រូវដែលយើងចង់បាន។ នៅមានច្រើនដែលត្រូវកែលម្អ ប៉ុន្តែអ្វីៗមើលទៅពិតជាល្អ និងវិជ្ជមាន។ យើងមានអារម្មណ៍ថា ជំនឿ និងទំនុកចិត្តបានត្រលប់មកវិញហើយអ្នកអាចមានអារម្មណ៍ថាវានៅជុំវិញកន្លែង មិនត្រឹមតែជាមួយកីឡាករ និងបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចមានអារម្មណ៍ថាវានៅក្នុងកីឡដ្ឋាន និងជុំវិញអ្នកគាំទ្រ។ សង្ឃឹមថា ពួកគេកំពុងរីករាយជាមួយវានៅពេលនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានច្រើនទៀតដែលនឹងមក ហើយសង្ឃឹមថាយើងអាចរក្សាស្នាមញញឹមនៅលើមុខរបស់មនុស្ស

 United បានចាប់ផ្តើមយឺតៗ ដោយមានការគ្រប់គ្រងច្រើនក្នុងការប្រជែងក្នុងតំបន់ Top 4 ប៉ុន្តែនៅពេលដែលពួកគេបានរកឃើញការឈ្នះផ្ទួនៗ ការឈ្នះក្នុងផ្ទះជាលើកទី៧ជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់មិនដែលមានអារម្មណ៍សង្ស័យឡើយ។ ពួកគេឈរនៅលេខ៤ ប៉ុន្តែចូលរួមជាមួយក្រុមលេខ៣ Newcastle ដែលមាន៣៥ពិន្ទុ ហើយប្រហែលជាសំខាន់បំផុតនោះគឺបានបើកការនាំមុខចំនួន៥ពិន្ទុលើក្រុមលេខ៥ Tottenham

 ចំណុចអវិជ្ជមានមួយសម្រាប់ Man Utd គឺរបួសនៅតង់ទី១ ដោយខ្សែបម្រើ Donny van de Beek ដោយលោក Ten Hag បាននិយាយថាយើងត្រូវរង់ចាំ២៤ម៉ោង ប៉ុន្តែវាមើលទៅមិនសូវល្អទេ រីឯក្រុម Bournemouth ដែល មិន បាន ស៊ុត បញ្ចូល ទី ចំគោលដៅ រហូត ដល់ នាទី ទី៥៧រក្សា ចំណាត់ ថ្នាក់ លេខ១៥ ដោយលើស២ ពិន្ទុ ពីក្រុម កាត់ ចោល។

 ចំណែកក្រុម Newcastle United បានធ្វើឱ្យក្រុម Arsenal នាំមុខក្រុមកំពូលតារាង Premier League ខកចិត្តក្នុងការរកបានម្នាក់១ពិន្ទុជាមួយនឹងការបង្ហាញដ៏អាក្រក់នៅឯកីឡដ្ឋាន Emirates ក្នុងលទ្ធផលស្មើគ្នា ០ទល់០។

 Arsenal សង្ឃឹមថានឹងបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ១០ពិន្ទុ ប៉ុន្តែបានរកឃើញថាពួកគេត្រូវបានក្រុមNewcastle Untied រារាំងជាមួយនឹងមិនមានគ្រាប់បាល់បញ្ចូលទីនោះទេ។ ឱកាសមួយសម្រាប់កីឡាករ Joelinton របស់Newcastle បានបាត់បង់នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ប៉ុន្តែមិនចូលក្នុងតង់ទី១។

 Arsenal ក៏មានឱកាសដែរ ដោយខ្សែការពារ Gabriel និងខ្សែប្រយុទ្ធ Gabriel Martinelli ដែលអ្នកទាំងពីរបានស៊ុតចំគោលដីប៉ុន្តែត្រូវបានអ្នកចាំទី Nick Pope របស់ Newcastle បានធ្វើការសង្គ្រោះបាល់យ៉ាងល្អ

 លទ្ធផលនេះបានធ្វើឲ្យក្រុមកំពូលតារាង Arsenal បាត់បង់ឱកាសរកបាន៣ពិន្ទុបន្ថែម ដោយបន្តកាន់កាប់លេខ១ក្នុងលីកដដែលមាន៤៤ពិន្ទុ ក្នុង១៧ប្រកួត ខណៈក្រុម Newcastle ឈរចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុ ក្នុង១៨ប្រកួត។ សម្រាប់ការប្រកួតនៅរាត្រីនេះ៤គូ ដោយក្រុម Southampton  ប៉ះ Nottingham Forest នៅម៉ោង២និង៣០នាទីរំលងអធ្រាត្រ, ក្រុម Leeds ប៉ះWest Ham នៅម៉ោង២និង៤៥នាទីរំលងអធ្រាត្រ, ក្រុម Aston Villa ប៉ះ Wolves នៅម៉ោង៣រំលងអធ្រាត្រ និងក្រុម Crystal Palace ប៉ះ Tottenham នៅម៉ោងនៅម៉ោង៣រំលងអធ្រាត្រដូចគ្នា (រូបភាព BBC Sport)

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print