រដ្ឋបាល​ខេត្ត​សៀមរាប​ សេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ឬដូសជំរុញសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាល​ខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ឬដូសជំរុញសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា​ រដ្ឋបាល​ខេត្ត​ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦​ សម្រាប់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ដូចខាងក្រោម៖ ១-កាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសទី៥ និងដូសទី៦ ចាប់ថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ តាមទីតាំងមួយចំនួនដូចខាងក្រោម៖

– ក្រុងសៀមរាបពី៖ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពមណ្ឌល០១ មណ្ឌលសុខភាពគោកចក​ មណ្ឌលសុខភាពជ្រាវ និងមណ្ឌលសុខភាពសៀមរាប

– ស្រុកប្រាសាទបាគង ៖ មណ្ឌលសុខភាពប្រាសាទបាគង

– ស្រុកអង្គរធំ៖ មណ្ឌលសុខភាពអង្គរធំ

– ស្រុកបន្ទាយស្រី៖ មណ្ឌលសុខភាពបន្ទាយស្រី

– ស្រុកជីក្រែង៖ មណ្ឌលសុខភាពកំពង់ក្តី និងមណ្ឌលសុខភាពពង្រក្រោម

– ស្រុកស្វាយលើ ៖ មណ្ឌលសុខភាពស្វាយលើ

– ស្រុកសូទ្រនិគម៖ មន្ទីរពេទ្យបង្អែកសូទ្រនិគម និងមណ្ឌលសុខភាពពពេល

-ស្រុកពួក៖ មន្ទីរពេទ្យបង្អែកពួក មណ្ឌលសុខភាពសសរស្ដម្ភ និងមណ្ឌលសុខភាពរី

– ស្រុកអង្គរជុំ៖ មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ

ស្រុកក្រឡាញ់៖ មន្ទីរពេទ្យបង្អែកក្រឡាញ់ មណ្ឌលសុខភាពស្រណាល និងមណ្ឌលសុខភាពសែនសុខ

– ស្រុកស្រីស្នំ៖ មណ្ឌលសុខភាពស្រីស្នំ។

២-យុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង ១៤៖០០នាទីរសៀលដល់ម៉ោង១៦៖៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃ បុណ្យ)។

៣-ត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់ អត្តសញ្ញាណ និងធ្វើការចាក់ជូន ។

៤-ត្រូវតែបន្តអនុវត្តនូវវិធានការសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។

...

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់អស់លោក-លោកសី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តតាមគោលការណ៍ដែលបានណែនាំខាងលើតាមការគួរ៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print