ភ្នំពេញ៖ រថយន្តដឹកថ្មរបស់ក្រុមហ៊ុនL.M.H បានបេីកបុកគូទគ្នាបណ្តាលឱ្យគាបតៃកុងរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០គាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខបុរី
ញូវថោន តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន
ជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តទាំងពីរគ្រឿងជាប្រភេទរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនL. M. H ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកថ្មទាំងពីរគ្រឿងធ្វេីដំណេីរស្របគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតដោយរថយន្តធុនធំដឹកថ្មពណ៌លឿង ពាក់ស្លាកលេខត្បូងឃ្មុំ3A- 2793 ពេលបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀត
បេីកឆ្លងកាត់ទេីបជាន់ហ្វ្រាំងបញ្ឈប់រថយន្តក៏មានរថយន្តធុនធំពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3A- 3879 របស់ក្រុមហ៊ុនL M H ដូចគ្នាមកពីក្រោយជ្រុលទៅបុកគូទរថយន្តដែលឈប់នោះពេញទំហឹងបណ្តាលឱ្យគាបតៃកុងរងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ជួយគាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ តែដោយសាររថយន្តទាំងពីរគ្រឿងមានម្ចាស់តែមួយទេីបប្រគល់ឱ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕ ដោយ៖សុខាសែនជ័យ