នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន​ ០៥នាក់​ ជាបន្ដបន្ទាប់​ក្នុងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ផ្សេងគ្នា​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅព្រឹក​ថ្ងៃពុធទី​០៤​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន​ ០៥នាក់​ ជាបន្ដបន្ទាប់​ក្នុងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពីរករណី​ផ្សេងគ្នា​​។

ជាក់ស្ដែង​ករណី​ទី១​៖​ បានធ្វេីឡេីង​នៅវេលាម៉ោង​ ៨ព្រឹក​ថ្ងៃទី០៤ ខែ​មករា ឆ្នាំ២០២៣​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរាបរយ ក្នុងភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា​ ជនសង្ស័យទាំង០៣ នាក់ រួមមាន ៖ ១/ឈ្មោះ​ តាំង វុទ្ធី ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ​ មុខរបរ​ កម្មករ ​។
២/ឈ្មោះ​ ស សុវណ្ណារ៉ា ភេទប្រុស​ អាយុ២៩ ឆ្នាំជនជាតិ​ ខ្មែរ​ មានទីលំនៅ​ផ្ទះលេខ មិនស្គាល់លេខ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ មុខរបរ​ មិនពិតប្រាកដ។ ៣/ឈ្មោះ​ សោម លី ភេទប្រុស​ អាយុ៣០ ឆ្នាំជនជាតិ​ ខ្មែរ​ មានទីលំនៅ​ផ្ទះលេខ ការដ្ឋាន ផ្លូវ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​ មុខរបរ​ កម្មករ។

ដោយឡែក​ករណី​ទី២៖​ បានធ្វេីឡេីង​នៅវេលាម៉ោង១០ និង៣០នាទី​ព្រឹកថ្ងៃទី០៤ ខែ​មករា ឆ្នាំ២០២២៣ បានធ្វើការបង្ក្រាបជាក់ស្ដែង ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រុងចំនុចសំណងមិនរាបរយ ក្នុងភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាលិទ្ធផលកំលាំងជំនាញបានឃាត់ខ្លួនជនសង្សយ័ ០២នាក់ យកមកធ្វើការសាកសួរ

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤​ ខែមករានេះថា៖ ជនសង្ស័យទាំង០២នាក់រួមមាន ៖ ១/ឈ្មោះ​ សេង​ ចំរេីន​ ភេទ ប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុង​ ភូមិ​ ប្រសាទ ឃុំ​ តុងរ៉ុង ស្រុកព្រៃឈ ខេត្ត​ កំពង់ចាម​ មុខរបរ​ មិនពិត ​។ ២/ឈ្មោះ​ ទូច​ សុវណ្ណារ៉ា​ ភេទ​ ប្រុស​ អាយុ​ ៤០ឆ្នាំ​ មានទីលំនៅ​ ភូមិ​ អង្រ្កង​ ឃុំ​ ខ្វិតធំ​ ស្រុក​ ព្រៃឈរ​ ខេត្តកំពង់ចាម​ មុខរបរ​ កម្មក ។

ចំណែកវត្តុតាងរួមមាន៖ ឩបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលេីនេះ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print