ដាំទឹកទុកចោលផ្ទុះហ្គាសឆេះផ្ទះ ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចបុរីម៉នរ៉ានី​ ផ្ទះលេខB1 ផ្លូវលេខ០៥​ ភូមិស្វាយ​ សង្កាត់ស្នោ​ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់បានដាក់ដាំទឹកនៅចង្ក្រានផ្នែកខាងក្រោយហេីយមកអង្គុយលេងនៅខាងក្នុងផ្ទះបន្ទាប់មកស្រាប់តែឮសំលេងផ្ទុះហ្គាសបង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅទេីបផ្អេីលឆោឡោ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែររាយការណ៍ទៅសមត្ថកិច្ច ចេញ​រថយន្តពន្លត់អគ្គិភ័យ ជាច្រេីនគ្រឿងមកអន្តរាគមន៍ភ្លាមៗ។ 

ក្នុងវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង​ ឡានទឹករបស់បុរីម៉ន​ រ៉ានីចំនួន ៣គ្រឿង​ ឡានទឹក​សង្ឃឹមថ្មី ២គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីចំនួន១គ្រឿង ហេីយអគ្គិភ័យក៏រលត់ទៅវិញ​ ដោយមិនមានមនុស្សរងរបួសនោះទេ ចំណែកសម្ភារៈដែលខូចខាតនៅខាងក្នុងចង្ក្រានបាយ ផ្នែកខាងក្រោយខូចខាតទាំងស្រុង៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print