ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញរូបថតមួយសន្លឹកនៃមហាគ្រួសាររបស់សម្តេច អមដោយពាក្យថា “ស្រែធំប្រើពូជច្រើនទទួលបានផលច្រើន”។
រូបថតមួយសន្លឹកនេះ សម្តេចតេជោបានបង្ហាញស្របពេលខួប ៤៧ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២២) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដោយខ្មែរក្រហម។
...
តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ ស្រែធំប្រើពូជច្រើនទទួលផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច នេះជាក្រិត្យក្រមធម្មជាតិ មិនថាក្នុងគ្រួសារ ឬក្នុងក្រុមនយោបាយនោះឡើយ។ចាប់ផ្តើមពីមនុស្ស ២នាក់កើនដល់ ៣២នាក់ នៃគ្រួសារមួយនេះ។ សង្ឃឹមថា សំដីខ្ញុំនិយាយនេះបងប្អូននិងយល់៕ដោយ៖ សូរិយា