នគរបាលកំពុងតាមស្វែងរកចាប់ខ្លួនអតីតអភិបាលរងខេត្តកែបដែលប្រើហិង្សាលើស្ត្រីភេទ

ចែករំលែក៖

ខេត្តកែប៖ មន្ត្រីនគរបាលខេត្តកែឲ្យដឹងថា ពេលនេះគេកំពុងស្វែង រកចាប់ខ្លួនអតីតអភិបាលរងខេត្តកែបគឺលោក ភូ លិ ពាក់ព័ន្ធករណីអំពើហិង្សានិងបៀតបៀនកេរ្តិ៍ខ្មាស់លើស្ត្រី២រូបនៅក្នុងកម្មវិធីជប់លៀងមួយ ។

លោក ប៉ូង សុខេង ស្នងការរងនគរបាលខេត្តកែបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយកាលពីម្សិលមិញថា ពេលនេះកម្លាំងនគរបាល កំពុងស៊ើបស្វែងរកអតីតអភិបាលរងខេត្តកែបដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្ត្រីខ្មែរជាមន្ត្រីសាខាពន្ធដារខេត្តកែប ។

អំពើហិង្សារបស់លោក ភូ លិ បណ្តាលឲ្យស្រ្តីជាប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកែប ត្រូវរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ត្រូវគ្រូពេទ្យដេររបួសដល់ទៅ១៦ថ្នេរ។ រីឯស្រ្តីជាមន្រ្តីពន្ធដារម្នាក់ទៀត ក៏រងការបៀតបៀនពីលោក ភូ លិ ដែរ។ នេះបើតាមព័ត៌មានក្នុងញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

អំពើហិង្សានេះកើតឡើងក្នុងពិធីជប់លៀងឡើងតំ ណែងប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តកែបកាលពីយប់ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២២។ ភ្លាមៗគឺនៅថ្ងៃទី៣១ ខែធ្នូលោកត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចបណ្ដេញចេញពីតំណែង។

...

ប្រភពពីមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅខេត្តកែបមើលឃើញថា ប្រសិនបើសមត្ថកិច្ចមិនដុតដៃដុតជើងឲ្យខ្លាំងក្លាទេនោះ លោក ភូ លិ អាចនឹងរួចផុតពីសំណាញ់ច្បាប់នៅគ្រាដែលប្រជាពលរដ្ឋរិះគន់ទង្វើរបស់លោក ក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូបប៉ុន្តែអត្តចរិតមិនថ្លៃថ្នូរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print