សម្ដេចក្រឡាហោមប្រកាសថា ពួកឧក្រិដ្ឋជនមិនទាន់បោះបង់ចោលផែនការទុច្ចរិតខ្លួនលើកម្ពុជានៅឡើយទេ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសជួបសំណេះសំណាងជាមួយប្រតិភូកីឡាក្រសួងក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា បើទោះបីជាសភាពការណ៍សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសទុច្ចរិត ពួកគេមិនទាន់​បបោះបង់ចោលនៅឡើយចំពោះផែនការបស់ខ្លួនមកលើកម្ពុជា ដូច្នេះយើងនាំគ្នាបន្តប្រុងប្រយ័ត្នដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ជាពិសេសកម្ពុជារក្សាបាន ​និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដី​បានយ៉ាងល្អប្រសើរ ​ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បី​បង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ ​និងកិច្ចដំណើរការនានាទាំងអស់​ របស់កម្ពុជា។

សម្ដេចក្រឡាហោមបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ក៏នៅមាន​បញ្ហាប្រឈមជាច្រើនទៀត ​ដោយ​សារសភាព​ការណ៍​អន្ដរជាតិ ​ឬក្នុងតំបន់ ​កំពុងមានការវិវត្តន៍ដ៏​ស្មុគ ស្មាញ​ ដោយ​មិនអាច​ប៉ាន់ស្មាន​ដឹង។ តើជះឥទ្ធិពលមកកម្ពុជា ឬយ៉ាងណា? ​ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ​ នៅឆ្នាំ២០២៣នេះ ត្រូវ​បន្ដ​តាមដាន​បន្ថែមទៀតដើម្បីការពារសន្ដិភាព ​និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ​«សភាពការណ៍សន្ដិសុខ ​និងបទល្មើសនានា ទោះបី​មក​ដល់ពេលនេះ​ យើង​រក្សាបានល្អប្រសើរ ដូច​បានបញ្ជាក់ខាងលើ​ ប៉ុន្ដែ​ពួកឧក្រិដ្ឋជន និង​អ្នកប្រព្រឹត្តបទល្មើស ​គេមិនទាន់បោះបង់ចោល ​នូវផែនការ​ទុច្ចរិត​របស់ពួកគេនោះទេ។

បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ​ដែលជាបទល្មើសមិនប្រព្រៃណី​ ហើយ​ដោយមានបែបផែន​ស្មុគស្មាញ ​ដែលយើងត្រូវបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារទាំងនេះ»។

...

នៅក្នុងឱកាសនោះដែរសម្ដេច ស ខេង ក៏បាន​ណែនាំ​ដល់​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវ​បន្ដផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ ដឹងកាន់តែច្បាស់ថែមទៀត ​ដូចជា អំពើ​ជួញដូរមនុស្ស ​ដែល​ជាបទល្មើសថ្មី ​និង​ស្មុគស្មាញ ព្រមទាំងកាចសាហាវផងដែរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print