លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា សំខាន់ផ្តោតលើការពន្យល់ អោយបក្សប្រឆាំងបម្រើបរទេស អោយចេះភ្លឺភ្នែក មកនិងលើកពីចំណុចសំខាន់ ចំនួន ១០ ដូចខាងក្រោម : 

១- បំណុលបរទេសរបស់កម្ពុជាជាមធ្យមត្រឹម៥០០$/ម្នាក់ = បើនៅប្រទេសជឿនលឿនលើលោកមានរហូតដល់ ៦មុឺន- ៧មុឺនដុល្លា/ ម្នាក់ឯណោះ ?

២- គណបក្សប្រជាជនកម្ពុជាដែលអាចស្ថិតស្ថិរគង់វង្សបានយូរ = ដោយសារមានកម្មវិធីនយោបាយត្រឹមត្រូវសមស្របតាមបំណងប្រាថ្នារបស់ជាតិនិងប្រជាជនកម្ពុជាហើយត្រូវបានប្រជាជនគាំទ្រ ការពារនិងចូលរួមគ្រប់សកម្មភាពសង្គម?

៣- កុំសង្ឃឹមថាបានចូលស្រុកឲ្យសោះ = ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិមិនត្រូវបានប្រជាជនកម្ពុជាស្វាគមន៍ទេ?

៤- ដល់ជជែកគ្នាបន្ទាបបន្ថោកមកលើរបបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមិនបាន បែរជាពួកតិរច្ឆានមួយចំនួនទាល់ច្រកបែរជាសារភាពថាទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជាមិនមានប្រសិទ្ធភាពឡើយ?

៥- ពួកតិរច្ឆានប្រឆាំងថាក្រុមឧទ្ទាមក្រៅច្បាប់ចោលម្សៀតតែម្តង = គ្រាន់តែតំណាងរាស្ត្រពួកវាដាក់តាំងពីប្រពន្ធចុងប្រពន្ធដើមឲ្យអាណាជឿវាកើត?

៦- ក្រុមឧទ្ទាមក្រៅច្បាប់និយាយបន្ទាបបន្ថោកប្រមុខរាជរដ្ឋាភិបាលកម្ពុជាថាផ្តាច់ការ = តែពួកវាភ្លេចគិតថាមេរបស់វាទទួលស្វាគមន៍និងអបអរសាទរសម្តេចតេជោប្រធានអាស៊ានធ្វើជាដៃគូជាសហប្រធានប្រជុំកំពូលអាស៊ានអាមេរិក អាស៊ាន សហភាពអឺរ៉ុបនិងប្រជុំកំពូលនានានៅកម្ពុជាហើហមេដឹកនាំបណ្តាប្រទេសមហាអំណាចមកជាន់ដីកម្ពុជាដោយសុវត្ថិភាព។

៧- ការប្រមាថលើសម្តេចតេជោ ហ៊ុន សែន = មានន័យថាប្រមាថចៅហ្វាយនាយខ្លួនឯង មានថ្ងៃណាមួយនឹងអស់ដីជ្រកទៀត?

៨- ក្រុមឧទ្ទាមក្រៅច្បាប់ខិតខំប្រមាថត្រកូលហ៊ុន = កាន់តែធ្វើឲ្យត្រកូលហ៊ុនកើនប្រជាប្រីយភាពកាន់ខ្ពស់?

៩- អាខ្មៅទំពោកសេរីមើលងាយអ្នកសុីលុយរដ្ឋ =  តែអាខ្មៅអន់ជាងអ្នកសុីលុយរដ្ឋទៅទៀតដោយសារអាខ្មៅរស់ដោយសារយាយៗតាៗដែលសុីលុយរដ្ឋ។

១០- កុំរអ៊ូថានៅស្រុកខ្មែរមានចោរលួចចោរប្លន់ = ស្រុកគេដែលថាប្រជាធិបតេយ្យនោះចោរដូចស្រមោចម៉េចមិនថាផង ? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print