អន្តរជាតិ៖ លោក Vyacheslav Volodin ប្រធានសភារដ្ឋឌូម៉ា របស់រុស្សី បាននិយាយថា ការរឹបអូសយកមូលនិធិ និងទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយប្រទេសអាឡឺម៉ង់ និងការផ្ទេរជាបន្តបន្ទាប់របស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែន អាចបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយនៅក្នុងច្បាប់អន្តរជាតិ។
នៅក្នុងការបង្ហោះកាលពីថ្ងៃព្រហស្បតិសប្ដាហ៍នេះ ទៅកាន់ប៉ុស្តិ៍ Telegram ផ្លូវការរបស់គាត់ លោក Volodin បានសរសេរថា វិធានការនេះគឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយអាចនាំឱ្យប្រទេសផ្សេងទៀតចាត់វិធានការស្រដៀងគ្នានេះ។
លោក Volodin បានព្រមានថា៖ “ពួកគេគ្រោងនឹងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីបង្កើតឡើងវិញនូវអ៊ុយក្រែន… នេះនឹងចាប់ផ្តើមដំណើរការមួយដែលរដ្ឋទាំងអស់មិនអើពើនឹងច្បាប់អន្តរជាតិ ហើយទទួលយកនូវអ្វីដែលពួកគេមើលឃើញថាសមរម្យតាមការសំរេចចិត្តរបស់ពួកគេ” ដោយបន្ថែមថា ថ្នាក់ដឹកនាំរបស់ប្រទេសអាល្លឺម៉ង់គួរតែចងចាំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន។ ការប៉ុនប៉ងទន្ទ្រានយកទ្រព្យសម្បត្តិអ្នកផ្សេងត្រូវបានបញ្ចប់»៕ដោយ៖ស តារា
ប្រភព៖RT