ស្លាប់៥នាក់ ខណៈទូកជនចំណាកស្រុក ប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេ​ លិចចេញពីទុយនេស៊ី

ចែករំលែក៖

អន្តរជាតិ​៖​ មន្ត្រីតុលាការទុយនេស៊ី បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះថា៖ មនុស្ស៥នាក់បានស្លាប់ បន្ទាប់ពីបានជិះទូកដែលផ្ទុកមនុស្សលើសចំណុះ ដែលពោរពេញដោយជនចំណាកស្រុកប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ប្រទេសអុីតាលី។

មន្ត្រីតុលាការទុយនេស៊ី បាននិយាយបន្ថែមថា​ មនុស្ស១០នាក់​ទៀត​កំពុង​បាត់​ខ្លួន​ពី​ក្នុងទូក ខណៈ​ដែលឆ្មាំ​សមុទ្រ​បាន​ជួយ​សង្គ្រោះ ២០នាក់​ទៀត។

បើយោងតាមក្រុមសិទ្ធិមនុស្ស​បានបញ្ជាក់ថា​ មនុស្សជាង ២៥,០០០នាក់បានស្លាប់ ឬបាត់ខ្លួនដោយព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ​ ចាប់តាំងពីឆ្នាំ២០១៤ ខណៈដែលជនជាតិទុយនេស៊ីជាង ១៨,០០០នាក់បានធ្វើដំណើរតាមទូកទៅកាន់អឺរ៉ុប​ ក្នុងឆ្នាំ២០២២កន្លងទៅនេះ៕ ដោយ​៖ស​ តារា​

ប្រភព​៖RT

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print