ខេត្តកោះកុង៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិដ្ឋាននគរបាលក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចចាក់សំរាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃអាទិត្យទី០៨ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ជនសង្ស័យមានឈ្មោះ ទិត្យ ហេង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុមខេមរភូមិន្ទ ខេត្តកោះកុង និងឈ្មោះ នាង ចាន់ទូច ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ដកហូតវត្ថុតាងរួមមាន ៖ -ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ធំ និង០១កញ្ចប់តូច -ទូរស័ព្ទដៃចំនួន២គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖សហការី