ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលកំពុងដេកលង់លក់ក្នុងដំណេកនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ និង១៥នាទីទៀបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពដដែលបន្តថា យោងតាមដំណើររឿងហេតុ នៅវេលាម៉ោង ០៤ និង១៧នាទីទៀបភ្លឺ សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកវរសេនីយ៍ទោ ឌុច សារឿន បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានលោកវរសេនីយ៍ឯក សៀ មុខងារ នាយ- ការិយាល័យ លេខទូរស័ព្ទទំនាក់ទំនងពីប្រជាពលរដ្ឋ ដើម្បីអន្តរាគមន៍បន្ទាន់។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល កម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ប្រើទឹកអស់ចំនួន ០៣ឡាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំ និងកម្លាំងប្រជាការពារជួយពន្លត់ទាន់ ។ រោងម៉ាស៊ីនកិនស្រូវទំហំ (៣០ម៉x៥០ម៉) ឆេះ ប្រមាណ១៥%, ស្រូវ១០តោន និងឡស្ងួត ០១ តម្លៃ ១០០០០ដុល្លារ (មួយម៉ឺន) មិន បណ្តាលឲ្យមានមនុស្សរងរបួសទេ (មូលហេតុមកពី រលូតកស៊ីម័ង្សឡម៉ាស៊ីនស្ងួតដែល កំពុងប្រើបណ្តាលឱ្យឆេះតែម្តង) និងបានរលត់ទាំងស្រុង នៅម៉ោង ០៩:៣០ នាទី នាថ្ងៃដដែល៕ ដោយ៖សហការី