សមត្ថកិច្ចឡោមព័ទ្ធមន្ទីរពេទ្យព្រះកុសុមះ បង្ក្រាបជនសង្ស័យ៤នាក់ សង្ស័យពាក់ព័ន្ធករណីបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជាច្រើននាក់បានសហការណ៍គ្នាជាមួយនិងកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌទួលគោក និងកម្លាំងនគរបាលអត្តរាគមន៍ខណ្ឌសែនសុខ បានឡោមព័ទ្ធ មន្ទីរពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ) ចាប់ជនសង្ស័យចំនួន៤នាក់សង្ស័យថាជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ក្នុងរាជធានីភ្នំពេញកន្លងមក។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅមុខមន្ទីពេទ្យព្រះកុសុមះ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយជនសង្ស័យទាំង៤នាក់ដែលសុទ្ធតែទំពាំងស្នងឫស្សី  ទី១មានឈ្មោះ វេត ដាវុធ អាយុ១៧ មុខរបរបិតស្កុតម៉ូតូ ទី២មានឈ្មោះ ញឹម ដារ៉ារិទ្ធ អាយុ ១៧ឆ្នាំមុខរបរសិស្ស ទី៣មានឈ្មោះ ញឹម សុខជឿន អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង២នាក់ជាបងប្អូនបង្កើតនិងគ្នា និងទី៤មានឈ្មោះ សុខ សីហា អាយុ១៨ មុខរបរមិនពិតប្រាកដ ទាំង៤នាក់មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ។

បើតាមប្រភពពីសមត្ថកិច្ចបាឲ្យដឹងថា នៅម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី៥ម្សិលមិញនេះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានធ្វើការជិះល្បាតនៅតាមបណ្តោយផ្លូវ ម៉ុងរិទ្ធី សង្កាត់ភ្នំពេញ ហើយបានឃើញជនសង្ស័យ៤នាក់ជិះម៉ូូតូ២គ្រឿង មានម៉ូតូ MSX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FK-5553 និងមួយគ្រឿងទៀត ម៉ូតូហុងដា ស្កុបពីពណ៌ស ពាក់ស្លាកលេខ មិនចាំអក្សរ 6399 ចូលចាក់សាំងនៅការ៉ាស់សាំងមួយកន្លែងនៅម្តុំនោះ ហើយកម្លាំងបានឃើញជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជិះម៉ូតូស្កុបពី មានសៀតកំភ្លើងខ្លីនៅនឹងចង្កិះ ហើយក៏មានការសង្ស័យ តែកម្លាំងមានតែម្នាក់ឯង ពិបាកក្នុងការធ្វើការ បម្រុងហៅគ្នាឲ្យជួយ ចៃដន្យមេឃក៏មានភ្លៀងខ្លាំងពិបាកតាម ក៏បាត់ដានជនសង្ស័យ បន្ទាប់ពីភ្លៀងរួចបានប្រកាសតាមវិទ្យុទាក់ទង គ្រប់បណ្តាខណ្ឌ ប្រាប់ពីភិនភាគ និងស្លាកលេខ។

សមត្ថកិច្ចបន្តថា លុះដល់ម៉ោងជាង៩យប់ថ្ងៃដដែល ក៏ប្រទះឃើញម៉ូតូMSX ស្លាកលេខ1FK-5553និងម៉ូតូម៉ាក NEX ស្លាកលេខភ្នំពេញ 1FQ-1858 ជិះចូលមន្ទីរពេទ្យព្រះកុសុមះ តែបែរជាមិនឃើញម៉ូតូស្កុបពីនោះទៅវិញ ភ្លាមនោះកម្លាំងបានប្រកាសប្រមូលផ្តុំគ្នា និងធ្វើការចុះបង្ក្រាបឃាត់បានភ្លាមៗតែម្តង និងបញ្ជូនមកអធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការសាកសួរបន្ថែម។

ក្រោយពេលសាកសួរ និងស្តាប់ចម្លើយម្តងម្នាក់របស់ជនសង្ស័យទាំង៤នាក់រួចមក គឺគ្មានតំរ៉ុយណានិងអត់ស៊ីម៉ាទ្រីគ្នា ពាក់ព័ន្ធនិងបទល្មើស សមត្ថកិច្ចក៏សម្រេចហៅអាណាព្យាបាលជនទាំង៤នាក់មកធ្វើការធានាមានសេរីភាពវិញជាធម្មតា ៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print