កប៉ាល់ដឹកទំនិញបានជាប់កឿង នៅក្នុងព្រែកជីក Suez

ចែករំលែក៖

កប៉ាល់ដឹកទំនិញមួយគ្រឿងបានជាប់កឿងពេលបើកចុះតាមព្រែកជីកស៊ុយអេ ទៅភាគខាងត្បូងនៅថ្ងៃទី ៩ ខែមករា។ ទូកអូសជាច្រើនត្រូវបានបញ្ជូនទៅជួយដើម្បីនាំកប៉ាល់ត្រឡប់មកផ្ទៃទឹកវិញក្នុងពេលឆាប់ៗនេះ។

សារព័ត៌មាន រ៉យទ័របានផ្សាយថាក្រុមហ៊ុនដឹកជញ្ជូន Leth Agencies បាននិយាយនៅថ្ងៃទី៩ ខែមករាថា កប៉ាល់ដឹកទំនិញ M/V Glory បានជាប់កឿង ខណៈពេលកំពុងធ្វើដំណើរតាមក្បួនឆ្លងកាត់ប្រឡាយ Suez ជិតទីក្រុង El-Qantarah នៃប្រទេសអេហ្ស៊ីប។
គេហទំព័រតាមដានក្រុមហ៊ុន VesselFinder និយាយថា វាគឺជាកប៉ាល់ដឹកទំនិញដែលមានទង់ជាតិកោះ Marshall ។ គេមិនដឹងច្បាស់ទេថា តើកប៉ាល់នេះលិចដោយសារអ្វី ឬវានឹងប៉ះពាល់ដល់ចរាចរណ៍តាមព្រែកជីកតំបន់មួយចំនួននៅភាគខាងជើងនៃប្រទេសអេហ្ស៊ីបបានជួបប្រទះនឹងអាកាសធាតុអាក្រក់កាលពីថ្ងៃទី ៨ខែមករា ។
ប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុនេះ ប្រធានអាជ្ញាធរព្រែកជីក Suez លោក Osama Rabie បាននិយាយថា ប្រតិបត្តិការដែនសមុទ្រមិនរងផលប៉ះពាល់ទេ។ ទោះយ៉ាងណាក៏ដោយ នាវាចំនួន19 នៅក្នុងក្បួនកំពុងរង់ចាំ M/V Glory ត្រូវបានអូសចេញដំណើរការទៅមុខធម្មតា។
នេះមិនមែនជាលើកទីមួយទេដែលកប៉ាល់បានជាប់កឿងនៅលើផ្លូវដ៏សំខាន់នេះ។ នៅក្នុងខែមីនា ឆ្នាំ 2021 កប៉ាល់កុងតឺន័រ Ever Given បានជាប់គាំងអស់រយៈពេលជិតមួយសប្តាហ៍នៅក្នុងព្រែកជីក Suez ដែលប៉ះពាល់ដល់លំហូរទំនិញឆ្លងកាត់ផ្លូវនេះ៕ ដោយធីរីណា

...

រូប​ថត​ :​vessl finder

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print