ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវអ្នកភូមិនាំគ្នាព័ទ្ធចាប់ ដែលបានផ្លោះរបងចូលផ្ទះលួចទ្រព្យសម្បត្តិ ហើយប្រគល់ជូននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣៖៥នាទី ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី២ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េរត បានអោយដឹងថា ជនរងគ្រោះឈ្មោះ សយ ដាណេត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មុខរបរលក់ដូរ។
លោកបន្តថា ជនសង្ស័យទាំង២នាក់នេះ មាន ៖ ១-ឈ្មោះ ដា សុខ្លី ភេទប្រុស អាយុ! ៣១ឆ្នាំ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។ ២-ឈ្មោះ ក្រៃ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅ ភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
បើតាមសមត្ដកិច្ច បានអោយដឹងថា ពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង០២នាក់ បានផ្លោះរបងចូលទៅក្នុងទីតាំងផ្ទះជួលខាងលើ ខណៈពេលភ្លើងកំពុងដាច់ បំរុងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងឃើញទាន់ ក៏ស្រែកផ្អើលឆោឡោ នាំគ្នាព័ទ្ឋទុក ហើយសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ ចុះឃាត់ខ្លួនបានទាំ០២នាក់តែម្តង។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រាកដមែនៗ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ ជីណា