ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<ពិធីអបអរសាទរនៃការចាប់ផ្តើមខួបលើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា>>

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នៅថ្ងៃទី៩ ខែមករា ៧០ឆ្នាំមុន គឺជាថ្ងៃដែលទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា បានចាប់បដិសន្ធិឡើង។ ៧០ឆ្នាំក្រោយ នៅថ្ងៃដដែល យើងបានរៀបចំពិធីអបអរសាទរនៃការចាប់ផ្តើមខួបលើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា នៅនិវេសដ្ឋានឯកអគ្គរាជទូតជប៉ុន ដែលមានការចូលរួមដោយប្រតិភូនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលដឹកនាំដោយលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិកគណកម្មាធិការប្រតិបត្តិនៃខួបលើកទី៧០។

នៅក្នុងពិធីអបអរសាទរ តំណាងភាគីកម្ពុជា លោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការនៃនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក តានិណៃ អ៊ីឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន បានផ្លាស់ប្តូរលិខិតអបអរសាទររបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ លើសពីនេះ ក៏មានការណែនាំអគ្គរាជទូតសុឆ្ឆន្ទៈនៃប្រទេសទាំងពីរ ដែលមាន កញ្ញា ម៉ម ឡូរ៉ា ទេវរី អគ្គរាជទូតសុឆ្ឆន្ទៈកម្ពុជា និងលោកស្រី មិណាមិណុ យូកុ អគ្គរាជទូតសុឆ្ឆន្ទៈជប៉ុន។ ព្រមទាំង មានការប្រគល់លិខិតសសើរផ្លូវការជូនចំពោះ បេក្ខជនជ័យលាភីបង្កើតឡូហ្គោនៃខួបលើកទី៧០ គឺប្អូនប្រុស ស្រឿន ម៉េងឡុង។

ចាប់ពីពេលនេះតទៅ យើងខ្ញុំ រួមជាមួយដៃគូពាក់ព័ន្ធទាំងអស់ នឹងរៀបចំព្រឹត្តិការណ៍នានាប្រកបដោយអត្ថន័យ និងការចងចាំសម្រាប់ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពជប៉ុន និងកម្ពុជា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print