បង្ក្រាបទីតាំងជល់មាន់អនឡាញនៅខណ្ឌមានជ័យ​ ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ដកហូតម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ដោយមានចង្អុលបង្ហាញពីលោក​ ហែម​ ដារិទ្ធ​ អភិបាលខណ្ឌមានជ័យ​ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ​ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ​​ បើកការចុះបង្ក្រាបទីតាំងជលើមាន់តាមប្រព័ន្ធ អនឡាយ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងអាជ្ញាធរជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ស្រី៣នាក់ មានអ្នកលេង និងអ្នកមើលការ និងដកហូតវត្ថុម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀតផងដែរ ។
​ បន្ទាប់ធ្វេីការបង្ក្រាប​ និងឃាត់ខ្លួនមនុស្សប្រុសស្រីដែលពាក់ព័ន្ធ​ ព្រមទាំងប្រមូលវត្ថុតាងបានហេីយ​ កម្លាំងជំនាញបានធ្វេីការដឹកបញ្ចូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ​ ចាត់ការបន្តតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print