លោក ហេង រតនា ៖ ឆ្នាំ២០២៣ ស៊ីម៉ាក់ដាក់ទិសដៅផែនការដោះមីនចេញពីផ្ទៃដីជាង ២៦០ គីឡូម៉ែត្រក្រឡា

ចែករំលែក៖

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានដាក់ទិសដៅផែនការសម្រាប់​សកម្មភាព​បោសសម្អាតមីនចេញពីផ្ទៃដីក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ ​ឱ្យបានប្រមាណ ២៦០ គីឡូម៉ែត្រក្រឡាបន្ថែមទៀត។ លោកថ្លែងបែបនេះក្នុងពិធី​បូក​សរុបលទ្ធផលការងារប្រតិបត្តិឆ្នាំ២០២២ ​និងលើកទិសដៅផែនការឆ្នាំ២០២៣​ កាល ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ​នៅទីស្នាក់ការអង្គ ភាពស៊ីម៉ាក់។

លោកអគ្គនាយក ហេង រតនា ​បានមានប្រសាសន៍ថា «ក្នុងឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ បានរំដោះផ្ទៃដី​មានមីន ​បានទំហំជាង ១៩៤ គីឡូម៉ែត្រក្រឡា ​បើប្រៀប ធៀប​និងផែនការ​ស្នើ​និងប្រមាណ ១៧០ ភាគរយនៃផែនការ»។

បើតាមលោក ហេង រតនា សម្រាប់យុទ្ធសាស្រ្ដ និងគោល​នយោបាយរបស់រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៥ ​ខាងមុខនេះ ​រាជរដ្ឋាភិបាលកម្ពុជា​ អនុវត្តតាមអនុសាស្រ្ដរបស់​សម្ដេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្ដី​ បាន​ផ្ដួចផ្ដើម​កើត​នូវ​មូលនិធិកម្ពុជា​គ្មានមីន ដើម្បីរំដោះគ្រាប់មីន​ចេញពីកម្ពុជា ​ទៅតាមផែនការដែល​បានគ្រោងទុក គឺកម្ពុជាគ្មានមីន​ត្រឹមឆ្នាំ២០២៥។

...

លោកអគ្គនាយកបញ្ជាក់ថា «ឆ្នាំ២០២៣នេះ យើងមានផែនការធ្វើឱ្យបាន ​២៦៥ គីឡូម៉ែត្រក្រឡា។ យើង​សប្បាយរីករាយដែលសម្ដេចតេជោ ​លោក​បានយកចិត្តទុកដាក់ ហើយបានបង្កើត​មូលនិធិកម្ពុជា​គ្មានគ្រាប់មីន ២០២៥ ដែលមូលនិធិនេះ​ដើរតួនាទីសំខាន់នូវ​ក្នុងការជំរុញវិស័យ​សកម្មភាព​មីនឱ្យសម្រេចតាមទស្សនៈវិស័យកម្ពុជាគ្មានមីន ​ឆ្នាំ២០២៥»៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print