ស្រ្ដីម្នាក់ប៉ុនប៉ងធ្វើអត្ដឃាត២ថ្ងៃមុនមិនបានសម្រេច២ថ្ងៃក្រោយចង.កស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់មិនដឹងជាមានវិបត្ដិអ្វីដោះស្រាយមិនចេញបានព្យាយាមចង.កធ្វើអត្ដឃាត តែមិនបានសម្រេចត្រូវបានអ្នកជិតខាងជួយទាន់ពេលវេលា លុះ២ថ្ងៃក្រោយក៏បានស្លាប់ដូចបំណង ខណៈដែលស្រ្ដីរងគ្រោះចង.កធ្វើអត្ដឃាតនៅក្នុងផ្ទះរបស់ខ្លួនគ្រាដែលសាច់ញាតិមិននៅ ។ សាកសពស្រ្ដីរងគ្រោះត្រូវបានអ្នកជិតខាងអើតតាមជញ្ជាំងឃើញចង.កស្លាប់ក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង១៦នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះស្រ្ដីរងគ្រោះស្ថិតក្នុងភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ អ៊ុក ស្រីមុំ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ២ថ្ងៃស្រ្ដីរងគ្រោះមានសមភាពស្រវឹងស្រាយ៉ាងខ្លាំងហើយបានព្យាយាមចង.កធ្វើអត្ដឃាតដោយមិនដឹងមូលហេតុ តែមិនបានសម្រេចត្រូវបានអ្នកជិតខាងជួយសង្រ្គោះទាន់ពេលវេលា ។ លុះមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល ស្រ្ដីរងគ្រោះបានទៅផឹកស៊ីនិងរាំកំសាន្ដក្នុងកម្មវិធីភ្ជាប់ពាក្យអ្នកជិតខាង រហូតដល់ល្ងាចថ្ងៃដដែលទើបត្រឡប់មកផ្ទះវិញ ។​ ពេលមកដល់ផ្ទះក្រុមគ្រួសារសាច់ញាតិមិននៅនោះទេ ស្រ្ដីរងគ្រោះបានចូលទៅដេកក្នុងផ្ទះបាត់ទៅ ។

រយៈពេលប៉ុន្មាននាទីក្រោយ ស្រ្ដីជាអ្នកជិតខាងបានដើរមកស្រែកសុំខ្ចីកង់ស្រ្ដីរងគ្រោះដើម្បីជិះទៅទិញលួសនៅផ្សារអង្គស្នួលតែមិនឮស្រ្ដីរងគ្រោះឆ្លើយតបក៏ដើរទៅអើតតាមប្រហោងជញ្ជាំងផ្ទះមើលឃើញស្រ្ដីរងគ្រោះស្លាប់ដោយចង.ក ក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីរងគ្រោះស្លាប់ដោយសារចង.កដោយធ្វើអត្ដឃាតមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ ។ មូលហេតុដែលនាំឲ្យស្រ្ដីរងគ្រោះចង.កធ្វើអត្ដឃាត សមត្ថកិច្ចនៅពុំទាន់សន្និដ្ឋានបាននោះទេ ។ សពស្រ្ដីរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print