ក្រុមអ្នកលេងល្បែងស៊ីសងអាប៉ោងជិត ១០នាក់ត្រូវកម្លាំងសមត្ថកិច្ចឆ្មក់បង្រ្កាប

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់បងបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះថាសមត្ថកិច្ចបានឆ្មក់បង្ក្រាបករណីលេងល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់ជិត១០នាក់និងចាប់យកវត្ថុតាងមួយចំនួន។

លោកវរសេនីយ៍ឯក ឈឿង គឹម សុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឱ្យដឹងទៀតថា៖ កម្លាំងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ ទីតាំងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយតំណាងអយ្យការបានចុះបង្ក្រាបករណីល្បែងស៊ីសង បាញ់អាប៉ោងខុសច្បាប់១ ករណី ដោយក្នុងនោះបាននាំខ្លួនអ្នកលេងសរុបចំនួន០៨នាក់មកកាន់ស្នងការដ្ឋាន។

...

វត្ថុតាងដែលដកហូតបានរួមមាន៖ កម្រាលកៅស៊ូសម្រាប់ក្រាលមួយផ្ទាំង, គម្របផ្តិលជ័រ ចានទ្របាញ់អាប៉ោមួយ រួមទាំងសម្ភារផ្សេងៗមួយចំនួនទៀត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print