រថយន្តម៉ាក  FORD RANGERបើក មិនគោរពសិទ្ធិអាទិភាពបុកTOYOTA PRIUS និងម៉ូតូរបួសមន្ត្រីនគរបាលម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក FORD RANGERបើក មិនគោរពសិទ្ធិអាទិភាព ដល់ផ្លូវបំបែក បុកTOYOTA PRIUS និងម៉ូតូបណ្ដាលឱ្យនគរបាលម្នាក់រងរបួសនៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ លើផ្លូវបំបែក ២០៤ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាអ្នកបើករថយន្តបង្កហេតុមានឈ្មោះបើកបរដោយឈ្មោះ នី សុខហេង  អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងបើករថយន្តម៉ាក FORD RANGER ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ២C.១៥២៦ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរថយន្តTOYOTA PRIUS ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BQ.៣៩៧០ បើកបរដោយឈ្មោះ ថង ច័ន្ទបរមី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ យោធា រស់នៅភូមិ បឹងសាឡាង សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញមិនមានរងរបួសនោះទេ។

រីឯភាគីម៉ូតូដែលរងរបួសមានឈ្មោះសេរី ពណ្ណរាយ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិ  ឡ សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកស ហុងដា MOVIE ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G.៨៤៤៣។

បើតាមសាក្សីបានអោយដឹងថាមិនកើតហេតុគេឃើញមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក
FORD RANGER ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ២C.១៥២៦ដោយធ្វើដំណើរពីលិចទៅកើត
មិនគោរពសិទ្ធអាទិភាព ដល់ផ្លូវបំបែក ក៏បុកជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUSពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BQ.៣៩៧០ក្នុងទិសដៅពីត្បូងទៅជើងរួចក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកស ហុងដា MOVIE ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G.៨៤៤៣ក្នុងទិសដៅពីលិចមកកើតក៏បុកបន្តទៀតបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់។

...

ចំណែកមន្ត្រីនគរបាលដែល អ្នករបួសត្រូវបានដឹកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តស្វាយរៀង៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print