ភ្ញាក់ផ្អើលទាំងព្រឹក! សង្កាត់ចាក់អង្រែ ក្រោមផ្ទុះទុយយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២បណ្តាលឱ្យប៉ោងផ្លូវដូចខ្នងអណ្តើក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែផ្ទុះបំពង់ទុយយោបូមខ្សាច់ដែលគេខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឱ្យថ្នល់កៅស៊ូឡេីង​ប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយភ្លាមៗនោះគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌមានជ័យ បានចុះមកជួយសម្រួលចរាចរណ៍ផងដែរ។
ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអុី(ACE) លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:២០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជារឿយៗគេសង្កេតឃើញថា សកម្មភាពបូមខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ បណ្តាលឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរ រអិលដួល ប៉ុន្តែអាជ្ញាធរខណ្ឌបានត្រឹមតែណែនាំប៉ុណ្ណោះ ហើយសកម្មភាពនេះតែងតែកើតឡើងវិញដដែលៗ ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបន់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
បានសំណូមពរដល់អាជ្ញាធរខណ្ឌឱ្យមានចំណាត់ការឱ្យបានតឹងរុឹងចំពោះក្រុមហ៊ុនបូមខ្សាច់ ដើម្បីបញ្ជៀសរាល់បញ្ហាកកស្ទះ និងរអិលដួល ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print