លោក ហ៊ុន ម៉ានី យកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ នូវស្ថានភាពនៃការលិចទឹកតាមតំបន់មួយចំនួន ជាពិសេស ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺផ្ទាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : មួយរយៈពេលចុងក្រោយនេះ ខ្ញុំផ្ទាល់ និងក្រុមការងារ បានកត់សម្គាល់នូវស្ថានភាពនៃការលិចទឹកតាមតំបន់មួយចំនួន ជាពិសេស ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺផ្ទាល់។ បើទោះស្ថានភាពនេះ មិនទាន់មានភាពធ្ងន់ធ្ងរ យើងទាំងអស់គ្នានៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាប្រចាំនូវការព្យាករណ៍កម្ពស់ទឹក និងស្ថានភាពកម្រិតទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់។ នេះជាការលើកឡើង ពី លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុនម៉ានី បានបញ្ជាក់ថា,  គិតមកទល់ពេលនេះ មិនទាន់មានករណីរប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាមួយគួរឱ្យកត់សម្គាល់នៅឡើយ ខណៈដែរប្រជាពលរដ្ឋរងការប្រឈមមួយចំនួនត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ហើយផលប៉ះពាល់លើទ្រព្យសម្បត្តិវិញក៏ស្ថិតនៅក្រោមវាយតម្លៃជាបន្តបន្ទាប់។ 

តែទោះជាយ៉ាងណាក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការតាមដាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីរក្សាសុវត្ថិភាព និងអាយុជីវិតខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ ពិសេសសមាជិកគ្រួសារ ចាស់ជរា និងកុមារតូចៗ ដែលជាជនងាយរងគ្រោះ។  ជាមួយគ្នានេះ សូមស្ថាប័ន និងវិស័យពាក់ព័ន្ធ  រួមមានធនធានទឹក និងឧតុនិយម និងវិស័យផ្សេងៗទៀត សហការជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ដោយបន្ថែមការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពជាក់ស្ដែង និងត្រៀមខ្លួនគ្រប់គ្រង ក៏ដូចជាបញ្ជៀសហានិភ័យនានា ដែលអាចបង្កនូវផលលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដោយប្រើប្រាស់គ្រប់មធ្យោបាយឱ្យអស់ពីលទ្ធភាព និងសមត្ថភាពទាំងអស់គ្នា។ #រួមគ្នាដើម្បីកំពង់ស្ពឺ #តំណាងរាស្ត្រខ្ញុំ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print