រថយន្តmorning បុកម៉ូតូសិស្សសាលារបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសជេីងខណៈជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ត្រូវរថយន្តបុកកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីសិស្សសាលាម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ​  ពាក់ស្លាកលេខសៀមរាប1I- 4777 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិច(បញ្ច្រាសទិសដៅចរាចរណ៍)ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាក morning ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AF-8579​ ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតហេីយបានបត់ងាកក្បាលចូលផ្លូវក្នុងដោយសារបាំងរថយន្តដែលចតនៅចិញ្ចេីមផ្លូវក៏បុកម៉ូតូបណ្តាលឱ្យសិស្សសាលាម្នាក់រងរបួសជេីង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុហើយបានបាញ់ថ្នាំ រួចយករថយន្តនិងម៉ូតូទៅអែបខាងដេីម្បីឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print