លោក ប៉ា សុជាតិវង្ស បានប្រមានទៅអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបញ្ឈប់យកលុយពីពលរដ្ឋក្នុងការដាក់ប្រព័ន្ធលូ និងតភ្លើងបំភ្លឺផ្លូវសាធារណ:

ចែករំលែក៖

ភ្នំពេញ៖លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រមានទៅអភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទមានសង្កាត់ និងភូមិត្រូវបញ្ឈប់ការដើរយកលុយពីប្រជាពលរដ្ឋក្នុងការដាក់ប្រព័ន្ធលូនិងតភ្លើងបំភ្លឺផ្លូវសាធារណ:តទៅទៀត ដែលកន្លងមកករណីនេះបានកើតឡើងជាយូរមកហើយ។

លោក ប៉ា សុជាតិវង្ស  បានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ ស្តីពីបញ្ហាប្រព័ន្ឋលូ អណ្តូង និងគម្របលូ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នេះ ស្ថិតនៅសាលារាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា លោកសូមធ្វើការហាមដាច់ខាតមិនឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ មេភូមិ មិនត្រូវយក​លុយពីប្រជាជនតទៅទៀតទេ ក្នុងការរៃអង្គាសប្រាក់ពីពួកគាត់រឿងតប្រព័ន្ឋលូ រឿងតភ្លើងបំភ្លឺសាធារណៈ។

លោកបានរំលឹកថា  ជាទូទៅអាជ្ញាធរមូលដ្ឋានបានដើររៃអង្គាសប្រាក់ពីប្រជាជនសម្រាប់ចូលរួមធ្វើប្រព័ន្ធលូនិងតភ្លើងបំភ្លឺផ្លូវ ដោយប្រជាជន ៥០ភាគរយ និងរដ្ឋ៥០ ភាគរយ។

ក្នុងឱកាសនេះដែរលោក ប៉ា សុជាតិវង្ស ក៍បានធ្វើការស្តីបន្ទោសដល់ក្រុមហ៊ុនធ្វើផ្លូវ និងលូ ដែលទុកចោលមិនព្រមធ្វើការលុបដីនៅចំណុចលូ៥ ផ្លូវវេងស្រេង ដែលទុកចោលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង​ជារៀងរាល់ថ្ងៃ ហើយជាទូទៅប្រជាជនរអ៊ូរទាំ និងចោទសាលាក្រុងថា ធ្វើផ្លូវ ស្ទះលូ ធ្វើលូ ខូចផ្លូវ។

លោក ប៉ា សុជាតិវង្ស  បានបន្ដថា  សាលាក្រុងនឹងដាក់គ្រឿងចក្រស្ថាបនាផ្លូវឆ្លងកាត់ភូមិសាស្ត្រសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដោយចាប់ពីផ្លូវ៣៧១ រហូតដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី។

លោកក៍បានជំរុញដល់មន្ត្រីជំនាញពន្លឿនដល់ការស្ថាបនាស្ថានីយ៍បូមទឹក ដែលកំពុងដំណើរការសាងសង់សព្វថ្ងៃនេះឲ្យលឿនរួចរាល់ ខណៈរដូវភ្លៀងចាប់ធ្លាក់បណ្តើរមកហើយ។ កន្លងមកមានការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហាជួសជុលលូ និងផ្លូវនេះ ភាពខ្វះការទទួលខុសត្រូវរបស់អ្នកម៉ៅការ បន្តពីសាលារាជធានី ការជីកលូទុកចោលមុខផ្ទះប្រជាពលរដ្ឋ ដែលមិនអាចប្រកបរបរអាជីវកម្មរបស់ពួក។ ជារឿយៗប្រជាពលរដ្ឋតែងលើកឡើងថា ធ្វើផ្លូវស្ទះលូ ធ្វើលូស្ទះផ្លូវ ធ្វើយូរៗទៅ ស្ទះទាំងផ្លូវ ស្ទះទាំងលូ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print