ភ្នំពេញ៖ យោងតាមលិខិតរបស់ការិយាល័យមេធាវី ផុន ធារិន នៅរសៀលថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្តីអំពី ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.កLEAPMORHASAMBATH LOTTO CO.LTD សូមជម្រាបជូន សូមសំណូមសារធារណៈជន និងស្ថាប័នអ្នកសារព័ត៌មានផ្សេងៗ សូមមេត្តាបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចែកចាយព័ត៌មានមិនពិតទៀតទៅ ដើម្បីជៀសវាងមានការភ័ន្ដច្រឡំ និងបង្កឱ្យមានចលាចលក្នុងសង្គម។
តបតាមសំណើរខាងលើ ក្រុមហ៊ុនដែលជាកូនក្ដីរបស់ខ្លួន គឺមានឯកសារគ្រប់គ្រាន់ ទៅតាមផ្លូវច្បាប់គ្រប់ដំណាក់កាល ចេញពីក្រសួងពាក់ព័ន្ធ ដែលចុះក្នុងបញ្ចីគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានច្បាប់ឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូន៕
ខាងក្រោមនេះមានលិខិត និងឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូនខាងលេីនេះ៖
...