ភ្នំពេញ ៖ អនុវត្តដីកា អោយចាប់ខ្លួន ដែលចេញដោយលោក អុី ថាវរះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនោះ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣នៅម៉ោង ១៨និង០០ នាទីល្ងាច។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌា រ៉សេត ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិឥស្លាម ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ២០៥១ ផ្លូវលេខ០៥ ក្រុម១ ភូមិឃ សង្កាត់ច្រាំចរេះទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ត្រូវកម្លាំងនគរបាលខណ្ឌ កំពុងកសាងសំនុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាអោយចាប់ខ្លួនមាន ២ច្បាប់ ដូចខាងក្រោម៕ ដោយ៖ ជីណា