ភ្នំពេញ : បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ែនបុកនិងកិនស្រ្តីមានតួរនាទីជាអធិការរងបណ្ដាលស្លាប់ហើយ ។ ចំណែកបុរសបើករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់បន្សល់តែរថយន្តហេតុការកើតឡើង កាលវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៣នៅតាមផ្លូវថៃហ្គ័រ ចំណុចផ្លូវបេតុងក្នុងបុរីហាយ ធិច ឌឹព្រឹមៀម ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានអោយដឹងថា, សពជនរងគ្រោះមានឈ្មោះ គង់ គន្ធា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ នគរបាល តួរនាទីអក្ស័រសម្ងាត់ អធិការរងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញយោងតាមស្រ្តីជាម្ដាយបង្កើតប្រាប់អ្នកយកព័ត៍មានមុនកើតហេតុកូនស្រីគាត់បានជិះម៉ូតូម៉ាកZOOMER.Xពណ៍សលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ១GL-៩៤៧៥ចេញពីផ្ទះគោលបំណងទៅអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីដើម្បីបំពេញភារកិច្ចស្រាប់តែមិនបាន១០នាទីផងលឺសូរមានប្រជាពលរដ្ឋរត់មកហៅគាត់ថាកូនស្រីជិះម៉ូតូរថយន្តប៉ែនពណ៍សពាក់ស្លាកលេខភ្នំពេញ៣E-១០៣២កិនកូនស្រីគាត់បែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗរូបគាត់ជាម្ដាយមិនអាចទទួលយកបានដោយ១ព្រិចភ្នែកបាត់បង់ជីវិតកូនគាត់ ។ ស្រ្តីម្ដាយអំពាវនាវអោយសមត្ថកិច្ច ស៊ើបអង្កេត ស្រាវជ្រាវ តាមចាប់បុរសអ្នកបើកបរថយន្តបង្កហេតុយកមកចាត់ការតាមផ្លូវច្បាប់ផង ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រី ចុះពិនិត្យកន្លែងកើតហេតុ ដែលលោកស្រី គង់ គន្ឋា អធិការរងខណ្ឌ ដែលរងគ្រោះចរាចរណ៍ ដោយរថយន្តប៉ែនដឹកដី បើកបុកពីក្រោយទាំងកំរោល បណ្តាលអោយស្លាប់បាត់បង់ជីវិត ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ លោកស្រីរីវរសេនីយ៍ទោ គង់ គន្ធា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តបែនដឹកដីបុកជាមួយម៉ូតូ ZOOMER-X បណ្ដាលឲ្យដួលហេីយកិនគាត់ស្លាប់យ៉ាងគួរអោយសូរ នៅផ្លូវបេតុង ក្នុងបុរីហាយ-ធិចឌឹព្រីមៀម ខណ្ឌច្បារអំពៅ នាម៉ោងជាង៧និង៣០នាទីព្រឹកថ្ងៃសីល ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣នេះ សូមឲ្យវិញ្ញាណក្ខន្ធបងបានទៅកាន់ទៅស្ងប់ ដោយក្ដីគោរពពីខ្ញុំបាទ ។ សពកញ្ញា អធិការរងខណ្ឌច្បារអំពៅ ត្រូវបានយកទៅតម្កល់នៅគេហដ្ឋាន ជិតកន្លែងកើតហេតុ ផ្ទះលេខ២៥ ផ្លូវគ្រីស្តាល់ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, បច្ចុប្បន្ននេះការបើកបរ ភាគច្រើនឡានធំៗ បើកលឿននិងស៊ីផ្លេខ្លាំង ហាក់ដូចជាពុំបានគោរពច្បាប់ចរាចរណ៍ បណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ក្លាយទៅជាឃាតករដងផ្លូវ។ សូមបងប្អូនជនរួមជាតិទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតខ្លួនយើង និងជីវិតអ្នកដទៃ ៕
ដោយ : សហការី