ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថានឹងផ្ដល់មេធាវីការពារក្ដីដល់អ្នកសារព័ត៌មានណាដែលហ៊ានបញ្ចេញការពិតនិងមានភស្តុតាងគ្រប់គ្រាន់។
សម្ដេចតេជោ ហ៊ុនសែន បានផ្ដល់ពាក្យស្លោកថា៖ «ពេលមុនខ្ញុំនិយាយថា អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត។ ឥឡូវនេះខ្ញុំក៏គួរតែត្រូវនិយាយបន្ថែមថាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតកុំប្រឌិតកំហុសដាក់អ្នកដទៃ»។
ជាមួយគ្មានេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងមិនបញ្ជូនមេធាវីទៅការពារក្ដីដល់អ្នកកាសែតដែលមួលបង្កាច់គេនោះទេ។
សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មន្ត្រីនៅតាមស្ថាប័នណា ដែលតែងតែរករឿងអ្នកសារព័ត៍មាន និងបង្ហាញអារម្មណ័មិនសប្បាយព្រោះតែរឿង អ្នកសារព័ត៌មាន មិនសរសេរគោរម្យងារឱ្យពេញ ដោយសារគោរម្យងារវែងពេកនោះ មិនចាំបាច់ផ្សាយព័ត៌មានឱ្យនោះទេ។
សម្តេចជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។
សម្តេចតេជោ ចាត់ទុកថា, អ្នកមានមុខងារច្រើនពេក កុំសរសេរ អោយគាត់ សូម្បីសម្ដេចក៏មិនចង់អោយប្រើគោរម្យងារច្រើនផង ៕
ដោយ : សិលា