ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​​ កោះ​ហៅ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana​ ឱ្យចូលមកធ្វេីការបំភ្លឺ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃទី១៥​ ខែ​មករា​ ឆ្នាំ២០២៣​នេះ​ បានធ្វេីលិខិតអញ្ជេីញសា​មីខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana ឱ្យចូលមកធ្វេីការបំភ្លឺចំពោះបញ្ហាដែលគាត់បានផ្សព្វ​ផ្សាយនេះ​ហេីយ​ អ្វីៗមិនអាចចប់បានដោយគ្រាន់តែ​ លុបបំបាត់គណនីហ្វេសប៊ុករបស់ខ្លួនចោលនោះទេ​ សូមសាមីខ្លួនចូលរួមសហការជា​មួយសមត្ថកិច្ច​ ហេីយជាបន្តបន្ទាប់​អ្នកដែលបានចូលទៅខមមិនក្នុងគណនីនេះ​ ក៏ជាសាក្សីក្នុងការបំភ្លឺផងដែរ។

គួររម្លឹកដែរថា​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរព ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា​ កាលពីថ្ងៃទី១៤​ ខែ​មករាម្សិលមិញនេះ​ ម្ចាស់គណនី​ហ្វេសប៊ុកឈ្មោះ​Anin Tos​cana បានបង្ហោះរូបភាពនិងសរ​សេរ​ខ្លឹមសារទាក់ទងនឹងការអនុវត្តការ​ងាររបស់មន្រ្តីនគរបាលចរាចរ​ណ៍ផ្លូវគោក​ ដែលខ្លឹមសារនៃការសរសេរម្ចាស់គណនីបានប្រេីប្រា​ស់ពាក្យសំដីប្រមាថម៉ាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះមន្រ្តីដែលកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនលេីដងផ្លូវ។

នៅពេលឃេីញខ្លឹមសារបែបនេះ​ លោកឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យក្រុម​ការ​ងារប្រតិកម្មរហ័ស​រួមសហការជាមួយផែននគរ​បាលសណ្តាប់ធ្នាប់​ ផែនការងារធនធានមនុស្ស​ដែលមានការិយាល័យនគរ​បា​ល​​ចរាចរណ៍ផ្លូវគោកជាជំនាញផ្ទាល់​រួមទាំងការិយាល័យបុគ្គលិ​ក​ផង​ ចាត់វិធានការស្រាវជ្រាវស៊េីបអង្កេតលេី​បញ្ហានេះជាបន្ទាន់។

ករណីរកឃេីញថា​ មន្រ្តីនគរបាលមានកំហុសឆ្គងចំពោះការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន​ដែលច្បាប់កំណត់ឱ្យនោះមន្រ្តីរូបនោះនឹងទទួលខុ​សត្រូ​វ​ទាំងស្រុងចំពោះវិន័យ​របស់នគរបាលជាតិ​ ហេី​យ​ករណីរកឃេីញថា​ ម្ចាស់គណនីខាងលេី​ ប្រព្រឹត្តិខុសនោះសមត្ថកិច្ចនឹងចាតវិធានការ​ស្របតាមច្បាប់​ជាធរមាន​ ។

...

ដូចបានជម្រាបជូនខាងលេីសូមសារធារណជន​ អ្នកសារព័ត៌មាន​ និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន​ សូមអរគុណ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print