រដ្ឋបាលរាជធានីភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោតហក់ឡើងជន់លិចលំនៅដ្ឋានជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ​ ស្មេីនឹង១០សង្កាត់​នៅខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ៖ កម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ​ ស្មេីនឹង១០សង្កាត់​នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ពួកគាត់សង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន។ នេះបេីតាមការអះអាង​លោក​ស្រី​ គឹម​ ញឹប​ អភិបាល​ខណ្ឌ​ដង្កោ​ បាន​អោយ​ដឹង​មុន​នេះ​បន្តិច​។
​ ដោយ​មាន​ការ​ណែនាំ​ពី​ លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្ថមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
ប្រជាពលរដ្ឋ នៅភូមិរស្មី សង្កាត់ សាក់សំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥មករានេះថា៖ ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។
លោក​ ម៉ៅ​ ប៊ុន​ធឿន​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​រាជធានីភ្នំពេញ​បានអោយដឹងថា​ ស្ថានភាព​ជំនន់​នៅ​កំពង់​ស្ពឺ​បាន​ស្រកហេីយ​ ចឹង​រាជធានីភ្នំពេញ​ អាចស្រកនៅល្ងាចនេះ​ឬស្អែក​ ដែលទឹកមិនអាច​គម្រាម​កំហែង​រាជធានីភ្នំពេញ​បានឡេីយ ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print