ជនសង្ស័យមួយក្រុមភ្ជង់ប្លន់យកទូរស័ព្ទនិងលុយពីសន្តិសុខម្នាក់ បានសម្រេច នៅសង្កាត់ស្ទឹងមានជ័យទី៣

ចែករំលែក៖

ភ្នំពេញ​ ៖​ មានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គម្រាម​ និងប្លន់យកលុយ​ ទូរស័ព្ទពីបុរសជាសន្តិសុខម្នាក់បានសម្រេច រួចនាំគ្នារត់គេខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដាយផ្លូវបេតុងជិតផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ ជនរងគ្រោះមានឈ្មោះ ង៉ុយ ចំរើន ភេទប្រុស អាយុជាង ២០ ឆ្នាំ មុខរបរសន្តិសុខយាមនៅបុរីលឹមឈាងហាក់ ស្នាក់នៅរោងកម្មករ ស្ថិតនៅក្នុងភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមC-125 ស៊េរីឆ្នាំ 2022 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1JV-6756។
​ បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ រូបគាត់បានចប់ម៉ោងការងារ រួចក៏បានជិះម៉ូតូមួយគ្រឿងចេញទៅដើរលេងនៅម្ដុំផ្លូវវែងស្រេង ក្រោយពីជិះម៉ូតូដើរលេងមើលគេមើលឯងរួចមក ក៏ជិះត្រឡប់មកកន្លែងស្នាក់នៅវិញ លុះជិះមកដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ធ្វើដំណើរដោយស្មើជើងប្រដាប់ដោយដាវ បានភ្ជុងក គម្រាម បើមិនឲ្យលុយនិងទូរស័ព្ទ ពួកគេនោះទេពួកគេនឹងអាករ រូបគាត់ ធ្វើឲ្យរូបគាត់ភ័យស្លន់ស្លោក៏ប្រគល់ទូរសព្ទម៉ាកoppo មួយគ្រឿងនិងលុយខ្មែរជាង ២ ម៉ឺនរៀលឲ្យទៅក្រុមជនសង្ស័យទាំងនោះ។ ក្រោយពីបានទូរស័ព្ទនិងលុយពីជនរងគ្រោះហើយ ក្រុមជនសង្ស័យយទាំងនោះបាននាំគ្នាគេចខ្លួនបាត់ស្រមោល។
​ ក្រោយកើតហេតុ​អស់រយៈពេលជិតមួយម៉ោងទើបឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសួននាំ រួចក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីងាយស្រួលដល់សមត្ថកិច្ចធ្វើការសាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print