ភ្នំពេញៈនៅថ្ងៃទី ១៦ខែ មករាឆ្នាំ២០២៣ វេលាម៉ោង ០៨និង ៣០ នាទីព្រឹក កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវជាតិ លេខ ៥ភូមិ ផ្សារតូច សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១ នាក់ ។
១/ឈ្មោះ ណុំ ប៊ុនថន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុង ភូមិ ក សង្កាត់ ច្រាំង ចំរេះ ២ ខណ្ឌ ឬស្សីកែវ ក្រុង ភ្នំពេញ មុខរបរ បុគ្គលិកាសុីណូ ណាហ្គ្រាវើល ៕
– សម្ភារ:ដកហូត:
១/ ក្រាម ពណ៍ ស ថ្លា ចំនួន ០២ កញ្ចប់
២/ ទូរស័ព្ទ ដែចំនួន ០១ គ្រឿង
៣/ ម៉ូតូ ម៉ាកសងC125 មួយ គ្រឿង ឆ្នាំ ២០២២ ផ្លាកលេខ ភ្នំពេញ 1JL 2171 ។
ចំពោះមុខកំលាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី៕ដោយ៖ ជីណា