ទឹកជននៅទន្លេសែនស្លាប់និងរបួសជិត​៣០នាក់

ចែករំលែក៖

បើទោះបីពេលនេះទឹកជំនន់នៅដងទន្លេសែនបានស្រកចុះហើយក្តី ប៉ុន្តែការជនលិចនោះបានសម្លាប់មនុស្ស ​៤នាក់ ហើយ​២៤នាក់ទៀត​រងរបួស។ នេះ​បើតាមការថ្លែង​របស់​​នាយករដ្ឋមន្ត្រី​បារាំង​នៅថ្ងៃទី៤ ខែមិថុនា នេះ។ នៅថ្ងៃសៅរ៍​នេះទឹកទន្លេសែន​ប៉ារីស​​បាន​ស្រកចុះ​មកវិញ បន្ទាប់​ពីបាន​ឡើងដល់​កម្រិត​ខ្ពស់​ខ្លាំង ៦.១០ម៉ែត្រ កាលពី​យប់ថ្ងៃសុក្រ​ ចូលព្រឹក​ថ្ងៃសៅរ៍កន្លងទៅនេះ។

មន្ត្រីគ្រប់គ្រងគ្រោះមន្តរាយបារាំងបានឲ្យដឹងថា ក្នុងចំណោម​ជនរងគ្រោះដែល​ស្លាប់​ក្នុង​ហេតុការណ៍​ទឹកជំនន់​ទន្លេសែន​​នៅ​បារាំងមាន​មនុស្សចាស់ៗ៣នាក់​អាយុ​ពី​៦០ឆ្នាំ ដល់៨៦ឆ្នាំ និង​​​ក្មេងប្រុសម្នាក់​ អាយុ៣ឆ្នាំ​។ ក្មេងតួច​បានស្លាប់​នៅ​​ផ្ទះជាន់ក្រោមដី​កាលពី​ចុងសប្តាហ៍​មុននៅ​ឃុំតូចមួយ​ក្នុង​តំបន់​ Bourgogne Franche Comté ភាគខាងកើត​ប្រទេស។

កាលពី​យប់ថ្ងៃសុក្រ​ចូលព្រឹកថ្ងៃសៅរ៍ កម្ពស់​ទឹក​​បាន​​ឡើងដល់​កម្រិតខ្ពស់​ ៦.១០ម៉ែត្រជាកម្រិត​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ថ្ងៃសៅរ៍នេះកម្ពស់ទឹក​បាន​ស្ថិត​ក្នុង​កម្រិត​មួយ​ថេរ ហើយ​​​បាន​ចាប់ស្រក​ទៅវិញ។ យោងតាម​ចៅហ្វាយក្រុងប៉ារីស លោកស្រី អាន ហ៊ីដាល់ហ្កូ ពេលនេះ​ទឹកទន្លេ​​មិន​ប្រឈម​​​នឹង​កម្ពស់​ខ្ពស់ជាងនេះ​ទៀតទេ។ ទឹក​មានតែ​ត្រូវស្រក​ទៅវិញ​ប៉ុណ្ណោះ។ តាំងពី​មានហេតុការណ៍​ជំនន់​មកមនុស្ស​ ២០,០០០នាក់ត្រូវបាន​ជម្លៀស​ក្នុង​នោះ​មាន ​១៧,៥០០នាក់ ជាប្រជាជន​តំបន់​ក្រុងប៉ារីស។​ ការធ្វើដំណើរ​តាមផ្លូវរថភ្លើង​ក្រោមដី​ជួបការ​រអាក់រអួលខ្លាំង។ យោងតាម​នាយករដ្ឋមន្ត្រី​បារាំង លោក ​ម៉ានុយអែល វ៉ាល់ បារាំងត្រូវការ​ពេល​ច្រើនថ្ងៃ​ទៀត ទំរាំ​​​ស្ថានការណ៍​វិលមករក​ភាពប្រក្រតី​វិញ។

សប្តាហ៍​ក្រោយរដ្ឋាភិបាល​បារាំង​នឹងរៀបចំ​កិច្ចប្រជុំជាច្រើន​​ក្នុងនោះ​មាន​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​ពី​បញ្ហា​គ្រោះមហន្តរាយ​​ធម្មជាតិនិង​​កសិកម្ម៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print