ខេត្តបាត់ដំបង៖ បុរសម្នាក់បានដេកស្លាប់នៅលើគ្រែដោយសារគាំងបេះដូងបង្កការភ្ញាក់ផ្អើល នេះបើយោងតាមរបាការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៣នេះ។ក្នុងរបាការណ៍ដដែលបានឱ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៥.ខែ មករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង សពមានឈ្មោះ ឃិន សុខា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងបន្តទៀតថា ក្រោយទទួលបានបណ្តឹងរាយការណ៍ពីក្រុមគ្រួសារសពភ្លាមផ្នែកជំនាញនឹងក្រុមគ្រូពេទ្យបានចុះទៅធ្វើការពិនិត្យវិភាគលើសាកសពជនរងគ្រោះ និងយោងតាមការបំភ្លឺពីគ្រួសារបានបញ្ជាក់ថា សពខាងលើពិតជាស្លាប់ដោយសារគាំងបេះដូង។
ក្រោយធ្វើការពិនិត្យវិភាគរួចរាល់ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានធ្វើកំណត់ហេតុប្រគល់សាកសពប្រគល់ជូនគ្រួសារសាច់ញាតិដើម្បីចាត់ចែងធ្វើបុណ្យតាមព្រពៃណី៕ ដោយ៖ចន្ទ លីហ្សា