Novak Djokovic ឈ្នះជើងឯកបារាំង Open ក្រោយយកឈ្នះលើកីឡាករ Andy Murray

ចែករំលែក៖

កីឡាករលំដាប់លេខ១ពិភពលោក សញ្ជាតិស៊ែប៊ី Novak Djokovic បានឈ្នះ ជើងឯកបារាំង Open ក្នុងឆ្នាំ២០១៦បន្ទាប់ ពីយកឈ្នះលើកីឡាករ Andy Murray ដោយលទ្ធផល 3-6, 6-1, 6-2, 6-4 នៅវគ្គ ផ្តាច់ព្រ័ត្រ ។

អ្វីដែលអស្ចារ្យជាងឈ្នះពានរង្វាន់នៅថ្ងៃនេះរបស់Novak Djokovicគឺកំណត់ត្រាថ្មីរបស់គាត់ក្នុងប្រវត្តិសាស្រ្តកីឡាវាយ តឺន្នីស ។ រូបគាត់ក្លាយទៅជាកីឡាករទី៣ដែលជាម្ចាស់ពានរង្វាន់ចំនួន៤ក្នុងពេលតែមួយ ដោយកីឡាករ២រូបទៀតមាន Don Budge និង Rod Laver ។ ពួកគេបានឈ្នះ ពានរង្វាន់បារាំង Open អូស្រ្តាលី Open អាមេរិកOpen និងពានរង្វាន់ Wimbledon។ មិនត្រឹមតែប៉ុណ្ណោះនេះជាពានរង្វាន់ធំលើក ទី១២របស់ Novak Djokovic ដែលបាន ឈ្នះក្នុងអាជីពរបស់ខ្លួន ។

កីឡាករវ័យ២៩ឆ្នាំ Novak Djokovic បាននិយាយក្រោយការប្រកួតចប់ថា “វា ពិតជាពេលវេលាដ៏អស្ចារ្យ និងធំបំផុតនៅ ក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំមិនធ្លាប់មានអារម្មណ៍ រំភើបខ្លាំងដូចថ្ងៃនេះទេ” ។

ចំណែកកីឡាករស្កុតឡេនAndy Murray បានថ្លែងថា “សម្រាប់ Djokovic គឺជាថ្ងៃ ពិសេសបំផុតរបស់គាត់ ។ នេះជាសមិទ្ធផលធំធេងណាស់ចំពោះគាត់ដែលបានឈ្នះពានរង្វាន់ច្រើនក្នុងមួយរដូវកាលដែលវា កម្រកើតមានឡើងណាស់ក្នុងប្រវត្តិសាស្រ្ត តឺន្នីស ។ ខ្ញុំមិនសប្បាយចិត្តទេដែលបរា ជ័យនៅថ្ងៃនេះ តែខ្ញុំមានមោទនភាពដែលបានចូលរួមកម្មវិធីពិសេសនេះ” ៕

13393143_1128911550498638_601661905_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print