អ្នកគ្រូពេទ្យនៅខេត្តកំពង់ចាមម្នាក់ ខាងបើកថ្នាំ រងការរិះគន់ថា, ខ្វះសីលធម៌ វិជ្ជាជីវៈ ទោះមានវ័យចាស់ទៅហើយក្តី

ចែករំលែក៖

ខេត្តកំពង់ចាម : អ្នកគ្រូពេទ្យខេត្តកំពង់ចាម ផ្នែកបើកថ្នាំ រាងចំណាស់បន្តិចទៅហើយ មិនដឹងជាគាត់ប្រើភាសា ចរិត មិនគប្បីដល់ថ្នាក់ណាទេ មកលើអ្នកជំងឺ ទើបជនរងគ្រោះបង្ខំចិត្តថត ហើយបង្ហោះរៀបរាប់តាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើអោយគាត់ល្មមដឹងខ្លួន ស្គាល់ខ្លួនឯងជាចាស់ទុំផង ។

សូមបញ្ជាក់ថា, នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មាន គណនី facebook មួយឈ្មោះថា, ( Soem Soramphoum ) បានបង្ហោះទាំងស្រុងដូចខាងក្រោមថា : 

បងប្អូន​នៅខេត្ត​កំពង់ចាម​ ដែលធ្លាប់​ចូលពេទ្យខេត្តប្រហែលស្គាល់អ្នកគ្រូពេទ្យម្នាក់នេះហេីយ​ គាត់ជាអ្នកបេីកថ្នាំ​ ការនិយាយស្តីនិងចរិកមិនមានភាពចាស់ទុំឬ​ គោរពវិជ្ជាជីវិ:របស់ខ្លួនឡេីយ​ អ្នកជំងឺ​ជាច្រើន​ត្រូវ​អង្គុយ​រង់ចាំ​រាប់ម៉ោងចាំបេីកថ្នាំ​ តែគាត់វិញ​ អង្គុយមិនខ្វល់សោះ​ អ្នកជំងឺ​ខ្លះគ្នាកំពុងធ្វេីទុក្ខ​ជំងឺ​  អ្នកខ្លះ​ទៀត​ឃ្លានបាយព្រោះមកពីឆ្ងាយ​ តែអ្នកគ្រូវិញ​ ធ្វេីការមួយៗ​ រវល់និយាយជាមួយអ្នកនេះអ្នកនោះ​ តិចទៅឃេីញអង្គុយរាប់លុយ​ តិចទៅក្រោកពីកន្លែងទៅបាត់​ ចាំយូរពេកអ្នកជំងឺក្រោកទៅសួរ​ ចាប់​ផ្ដើម​ប្រើ​សំដីមិនល្អហេីយនិយាយឌឺដងមកវិញទៀតថា​ មកប៉ុន្មានម៉ោងហេីយ​ ពេលគេប្រាប់ថាមកចាំច្រេីនម៉ោងហេីយ​  ក៏ស្រែកបែបខឹង​ សួររកឈ្មោះ​ ពេលគេប្រាប់ឈ្មោះថាអត់ឃេីញ​ ពេលគេចង្អល់ថានោះឯកសារនៅលេីតុគាត់​ ក៏គាត់ឡូឡាតែម្តង​ ពេលនោះខ្ញុំឃេីញមិនស្រួលក៏យកទូរសព្ទទៅថត​ ស្រាប់តែគាត់រត់ទៅប្តឹងមេគាត់​ ពេលមេគាត់មកដល់ជួបខ្ញុំ​ មេគាត់ក៏សួរនាំហេីយសូមទោសខ្ញុំ​ ទង្វើ​របស់មនុស្ស​អាក្រក់​ម្នាក់​ ធ្វើ​អោយប៉ះពាល់ពេទ្យគេល្អៗ​ ម្យ៉ាងទៀត​គាត់ចាស់ហេីយតែចរិកដូច​ ស្រីជេីងកាងមិនគួរអោយគោរពសោះ​ អាណិត​តែលោក​ ដុកទ័រ​ទេ​ ដែលគាត់ជាមេ​ តែមកសូមទោសជំនួស​កូនចៅដែលចរិកបែបនេះទៅវិញ​ សូមប្តូរចរិកទៅ​ ការនិយាយ​ស្តី​ត្រូវ​គោរព​ចំនេះដឹងខ្លួនឯងផង​ ទេីបមានតំលៃជាមនុស្សថ្លៃថ្នូរ​  ភាពថ្លៃថ្នូរកេីតឡេីយដោយសារចរិកល្អ​ មិនមែនដោយសារលុយមាសពេជ្រ​ ឬឡានវិឡាទេ​ គួរគោរពគ្នាទៅវិញទៅមក​ ក្នុងនាមជាមនុស្សមានសិទ្ធស្មេីគ្នា។ បើសិនជាអ្នកគ្រូដឹងពីកំហុសរបស់អ្នកគ្រូខ្ញុំនឹងលុបរូបនេះចេញពីអាខោន facebook ខ្ញុំវិញភ្លាម ៕

...

ប្រភព : facebook

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print